Thứ 7, 21/10/2017, 15:16 GMT+7
មកកាន់ បាក់ហាទស្សនាភូមិគ្រឹះហ្វាងអាទឿង
08:12, 21/09/2017
មកដល់មជ្ឈមណ្ឌលទីរួមស្រុកបាក់ហា ខេត្ត ឡាវកាយ នរណាក៏ប្រាថ្នាបានឆៀងចូលទស្សនាភូមិគ្រឹះរបស់ ហ្វាងអាទឿង ម្តងដែលជាភូមិគ្រឹះ នៃ "អំណាច" ខ្ពស់បំផុតនៅតំបន់ តីបាក់ នាសម័យ កាលមួយ។
ភូមិគ្រឹះ ហ្វាងអាទឿង ត្រូវបានសាងសង់តាំងពីឆ្នាំ ១៩១៤ និងបានសម្រេចរួចរាល់ជាស្ថាពរនាឆ្នាំ ១៩២១។ ស្ថាបត្យកម្មនៃភូមិគ្រឹះតាមលំនាំរចនាបថអាស៊ី - អឺរ៉ុបគួបផ្សំគ្នា ការរៀបចំ គម្រោងប្លង់ជារាងចតុកោណកែងជាបន្តបន្ទាប់គ្នាហើយបិទជិត។ ម្ចាស់នៃភូមិគ្រឹះនេះគឺពីរនាក់ឪកូនលោក ​​ហ្វាង អៀនចាវ និង ហ្វាងអាទឿង ជនជាតិ តៃ។
ភូមិគ្រឹះ ហ្វាងអាទឿង ត្រូវបានសាងសង់លើភ្នំត្រងិលធំទូលាយមួយ បែរទៅទិសអាគ្នេយ៍

ភូមិគ្រឹះ ហ្វាងអាទឿង ត្រូវបានអភិរក្សថែរក្សាទុកដើម្បីអោយបងប្អូនជនជាតិអាចយល់អំពីប្រវត្តិសាស្រ្តនៃស្រុក បាក់ហា​​ នាសម័យកាលមួយដែលបានកន្លងផុតទៅហើយ
នៅឋិតថេរជាមួយអំឡុងកាលជិត ១០០ ឆ្នាំ ភូមិគ្រឹះ ហ្វាងអាទឿង ត្រូវគ្របដណ្តប់ដោយស្រទាប់ស្លែមួយនិងសភាពដ៏បរមបុរាណ
ជណ្តើរនាំចូលបន្ទប់រង់ចាំទទួលភ្ញៀវក្នុងភូមិគ្រឹះ
ល្វែងលក់វត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវទេសចរមកទស្សនាភូមិគ្រឹះ ហ្វាងអាទឿង

នៅឋិតថេរជាមួយអំឡុងកាលជិត ១០០ ឆ្នាំ ភូមិគ្រឹះនេះនៅតែ លេចធ្លោចំកណ្តាលទីរួមស្រុកបាក់ហា ដ៏សម្បូរសប្បាយនិងអ៊ូអរបានក្លាយជាកន្លែងទស្សនាដ៏ល្បីឈ្មោះរបស់ស្រុក៕
ង្វៀនហ្វាងមី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ