Thứ 7, 17/11/2018, 0:50 GMT+7
ម៉ាយចូវ - ចំណុចទេសចរណ៍ដ៏ទាក់ទាញ នៅតំបន់ តីបាក់
17:03, 01/07/2018
ស្ថិតនៅចម្ងាយពីរដ្ឋធានី ហាណូយ ប្រមា ណ ១៤០ គីឡូម៉ែត្រនៃប៉ែកពាយ័ព្យ មណ្ឌលទេសចរណ៍ម៉ាយចូវ (ខេត្ត ហ្វាប៊ិញ) ទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសដោយទេសភាពធម្មជាតិដ៏មហស្ចារ្យដូចជា៖ ផ្លូវបត់បែនតាមជម្រាលនៃដងភ្នំ ធុងខែ ល្អាងភ្នំ ជៀវ ល្អាងភ្នំ បលួង ជ្រោះទឹកធ្លាក់ ហ្គឡាវ ព្រៃដើមជើងគោ... និងភូមិមួយចំនួនកំពុងអភិវឌ្ឍទេសចរណ៍សហគមន៍នៅឃុំ ណាផាន ពូប៊ីន បាវឡា។ល។
ដោយមានពោរពេញទៅដោយលក្ខណៈវប្បធម៌របស់បងប្អូនជនជាតិ ថៃ ជាមួយនឹងបណ្ដុំផ្ទះសង់ខ្ពស់ផុត ពីដីដ៏ស្អាតត្រូវបានព័ទ្ធជុំវិញដោយជួរភ្នំខ្ពស់ៗ បណ្ដាចំណុចទេសចរណ៍សហគមន៍នៅ ម៉ាយចូវ ប្រមូលផ្ដុំជាសំខាន់នៅភូមិ បានឡាក និងប៉មកង។
ម៉ាយចូវ ជាតំបន់ដីដ៏ស្អាតទេសភាពជាទីមនោរម្យនិងពោរពេញដោយកម្លាំងដ៏រស់រវើក

អញើ្ជញមកកាន់ ម៉ាយចូវ ភ្ញៀវទេសចរបានសាកល្បងជាក់សែង្ដ ជាមួយនឹងលំហវប្បធម៌ដ៏ពិសេសដាច់ដោយឡែកជាមួយនឹងពេលរាត្រីដ៏រីករាយនៅក្បែរពែងស្រានិងបណ្ដាក្បាច់រាំគួរអោយគយគន់

អញ្ជើញមកកាន់ ម៉ាយចូវ ភ្ញៀវទេសចរមានឱកាសភ្លក់រសជាតិម្ហូបពិសេសប្រចាំតំបន់គឺសាច់ក្របី

ឈុតសំពត់ខ្លីចម្រុះដោយពណ៌ស្រស់ឆើតឆាយរបស់បងប្អូនជនជាតិ ម៉ុង

ផ្ដើមពីគ្រាដំបូងត្បាញតែកន្សែង អាវដោយសំពត់សង្កឹមសម្រាប់ពាក់បច្ចុប្បន្ន បងប្អូនជនជាតិនៅទីនេះបានទាំងធ្វើដោយផ្ទាល់ដៃនូវវត្ថុអនុស្សាវរីយ៍ផ្សេងៗ ដូចជា៖ កន្សែងបង់ក បន្ទះក្រណាត់សម្រាប់តាក់តែងលម្អ ខ្សែពាក់នៅដៃ... សម្រាប់លក់អោយភ្ញៀវទេសចរ
 
អញ្ជើញមកកាន់ ម៉ាយចូវ ភ្ញៀវទេសចរអាចស្វែងយល់ សាកល្បងជាក់ស្ដែង នឹងការប្រជុំជីវភាពទំនៀមទម្លាប់របស់ជនជាតិ ថៃ បានឃើញផ្ទាល់ភ្នែកនារីៗ ជនជាតិ ថៃ កំពុងព្យាយាមត្បាញសំពត់សង្កឹម ឬភ្លក់រសជាតិបាយក្រឡាន សាច់ជ្រូកអាំង ត្រីទឹកជ្រោះ ទំពាំងល្វីង បន្លែបង្ការគ្រប់ប្រភេទ... ពោរពេញទៅដោយរសជាតិនៃជនបទតំបន់តីបាក់៕
ហ៊ឺវហាយ - អានថាញ់ដាត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ