Thứ 2, 20/11/2017, 10:36 GMT+7
រមណីយដ្ឋាន ហ្គាញ់ដាឌៀ
08:07, 23/10/2017
រមណីយដ្ឋាន ហ្គាញ់ដាឌៀ (នៅបានហៅថា ហ្គេញ់ដាឌៀ - គឺបណ្ដុំបង្គោលថ្មធម្មជាតិដែលបានកកើតឡើងពីបន្ទុះភ្នំភ្លើង) ស្ថិតនៅមាត់ឆ្នេរសមុទ្រចំណុះភូមិ ភូហាញ់ ឃុំ អាននិញដុង ស្រុក ទុយអាន ខេត្ត ភូអៀន។
បណ្ដុំបង្គោលថ្ម ហ្គាញ់ដាឌៀ មានទំហំប្រហែល ៥០ ម៉ែត្រ ហើយលាតសន្ធឹងតាមបណ្ដោយ ឆ្នេរសមុទ្រប្រវែង
ជាង ២០០ ម៉ែត្រគឺជាបណ្ដុំនៃបង្គោលសិលារាងស៊ីឡាំងតម្រៀបជាហូរហែ បង្គោលថ្មមួយតជាប់នឹងបង្គោល ថ្មមួយទៀត ចាប់ពីមាត់ឆ្នេរលូតចេញទៅលំហសមុទ្រ បង្កើតជាវាលថ្មធំទូលាយជាប់ៗ គ្នាដែលពណ៌នៃវាល ថ្មទាំងនោះគឺពណ៌ខ្មៅ ដ៏ស្រគត់ស្រគំប្រកបដោយភាពអាថ៌កំបាំង។ គន់មើលពីចម្ងាយឃើញបណ្ដុំបង្គោលថ្ម ហ្គាញ់ដាឌៀ ដូចជាសំបុកឃ្មុំដ៏ធំអស្ចារ្យមួយ។
ទីនេះនៅថែមទាំងជាឈូងសមុទ្រដែលជាទីសំចតនៃទូកនាវារបស់នេសាទករទាំងឡាយនៅខេត្ត ភូអៀន

ហ្គាញ់ដាឌៀ បត់បែនតាមឆ្នេរសមុទ្រ
 
ទិដ្ឋភាពដ៏អស្ចារ្យនៃបណ្ដុំបង្គោលថ្ម ហ្គាញ់ដាឌៀ បានទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា
បង្គោលថ្មគ្រប់រូបសណ្ឋាន គ្រប់ខ្នាតជាមួយផ្ទៃមុខរលីងតម្រៀបគរលើគ្នាបងើ្កតទៅជាបណុំ្ដបង្គោលថ្ម ហ្គាញ់ដាឌៀ
 
តាមបណ្ដាអ្នកសិក្សាស្រាវជ្រាវបណ្ដុំបង្គោលថ្ម ហ្គាញ់ដាឌៀ ត្រូវបានកកើតឡើងនៅពេលដែលភ្នំភ្លើងផ្ទុះបញ្ចេញកម្អែហូរចាក់ទៅក្នុងសមុទ្រ ពេលដែលជួបនឹងទឹកត្រជាក់វាកកជាដុំថ្មរឹង ព្រមជាមួយនោះ ត្រូវរងឥទ្ធិពលនៃភូគព្ភហេតុដូច្នេះ ហើយផ្ទាំងសិលាកម្អែភ្នំភ្លើងត្រូវស្រាំប្រេះចេញនៅគ្រប់ជ្រុងបង្កើតបាននូវទិដ្ឋភាពមួយដ៏អស្ចារ្យនេះ។ នៅឆ្នាំ ១៩៩៧ កេរដំណែល ហ្គាញ់ដាឌៀ ត្រូវបានរដ្ឋទទួលស្គាល់ជារមណីយដ្ឋានធម្មជាតិថ្នាក់ជាតិ៕
ហ៊ុយយុង - ត្រឹនឡេឡឹម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ