Thứ 2, 20/11/2017, 10:39 GMT+7
រុករកវប្បធម៌ ចាម លើដែនដី គ្វីញើន
15:14, 19/10/2017
មកកាន់ទីក្រុង គ្វីញើន (ខេត្ត ប៊ិញឌិញ) ភ្ញៀវទេសចរណ៍ច្រើនតែ ឆៀងចូលទស្សនាប្រាសាទ ថាបដូយ ជាសំណង់ស្ថាបត្យកម្មដ៏ល្អឯកមួយដែលពោរពេញទៅដោយស្នាមវប្បធម៌ចាម។
យោងតាមអ្នកស្រាវជ្រាវទាំងឡាយ ប្រាសា ទ ថាបដូយ នេះបានកសាងឡើងនាចុងសតវត្សរ៍ទី ១២ ដើមសតវត្សរ៍ទី ១៣ ជាប្រាសា ទមួយក្នុងចំណោមប្រាសាទទាំងឡាយដែលមានលក្ខណៈពិសេសដាច់ដោយឡែកនៃប្រាសាទចាម​ តាមលំនាំរចនាបថ ប៊ិញឌិញ ផង មានលំនាំរចនាបថខ្មែរសម័យអង្គរវត្ត - បាយ័ន ផង។ 
ក្នុងអំឡុងពេលជាច្រើនទសវត្សរ៍ ប្រាសាទ ថាបដូយ បាន
ធ្លាក់ទៅក្នុងស្ថានភាពត្រូវបោះបង់ចោលបាក់បែកខ្ទេចខ្ទី។
មកដល់ឆ្នាំ ១៩៩០ ប្រាសាទនេះទើបបានជួសជុលដោយរក្សា
ទម្រង់ដើម ហើយមានស្ថានភាពដូចបច្ចុប្បន្ននេះ
ប្រាសាទថាបដូយស្ថិតនៅចំកណ្ដាលទីក្រុង គ្វីញើន ផ្ដល់ភាព
ងាយស្រួលយ៉ាងច្រើនសម្រាប់ភ្ញៀវទេសចរណ៍មកទស្សនាស្វែងយល់

ប្រាសាទ ថាបដូយ ប្រកបដោយរចនាសម្ព័ន្ធប្រាង្គប្រាសាទ ២ គឺប្រាង្គប្រាសាទធំមានកំពស់ប្រមាណជា ២០ ម៉ែត្រ ប្រាង្គប្រាសាទតូចមានកម្ពស់ ១៨ ម៉ែត្រ ហើយទ្វារមេនៃប្រាង្គប្រាសាទទាំង ២ សុទ្ធតែបែរមុខទៅទិសខាងត្បូង។ ប្រាសាទ​ ថាបដូយ ត្រូវបានសាងសង់ដោយឥដ្ឋដុតដាក់តម្រៀបភ្ជិតចូលគ្នាដោយសារធាតុបិទភ្ជាប់ពិសេសម៉្យាង - គឺជាបច្ចេកទេសសាងសង់ដ៏ល្អឯកមួយដែលមានតែរបស់ជនជាតិចាមប៉ុណ្ណោះ ដែលរហូតមកទល់បច្ចុប្បន្ននេះអ្នកស្រាវជ្រាវទាំងឡាយនៅតែមិនទាន់បកស្រាយបានពីអាថ៌កំបាំងនេះឡើយ។
នៅខាងក្នុងនៃប្រាង្គប្រាសាទមេមានទីគោរពសក្ការៈសិវលិង្គ
និងយោនីឆ្លងតាមរយៈនិមិត្តសញ្ញាត្បាល់និងអង្រែបុកស្រូវ
ប្រាសាទថាបដូយជាសំណង់ស្ថាបត្យកម្មដ៏ល្អឯកមួយ
ដែលពោរពេញទៅដោយស្លាកស្នាមវប្បធម៌ចាមនៅសេសសល់
ដែលមានរូបរាងដូចដើមស្ទើរតែទាំងស្រុង 
នៅលើដែនដី គ្វីញើន

ប្រាសាទ ថាបដូយ ជាបណ្ដុំប្រាង្គប្រាសាទមួយក្នុងចំណោមបណ្ដុំប្រាង្គប្រាសាទទាំងឡាយ ដែលស្អាតបំផុតនៃប្រព័ន្ធប្រាសាទ ចាម ដែលស្ថិតនៅរាត់រាយនៅស្ទើរតែទាំងអស់លើភូមិសាស្ត្រនៃតំបន់មាត់សមុទ្រនាប៉ែកខាងត្បូងនៃភូមិភាគកណ្ដាល៕
ធូភឿង - ឡានអាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ