Thứ 2, 20/11/2017, 11:1 GMT+7
ល្អាង ងឿមង៉ាវ
15:53, 09/02/2017
ល្អាង ងឿមង៉ាវ ចំណុះភូមិ ហ្គុនឃុំ ដាមធ្វី ស្រុក ទ្រុងខាញ់ ខេត្ត កាវបាំង។ "ងឿមង៉ាវ" តាមភាសាតៃ មានន័យថាល្អាងខ្លា (ងឿម៖ ល្អាងង៉ាវ៖ ខ្លា) ដោយតាមរឿងដំណាលថាក្នុងល្អាងនេះកាលពីដើមឡើយមានសត្វខ្លារស់នៅយ៉ាងច្រើន។
សីតុណ្ហភាពតែងស្ថិតនៅស្ថេរពី ១៨ ដល់ ២៥ អង្សាសេនារដូវក្ដៅមានអារម្មណ៍ហាក់ដូច ជាត្រជាក់ស្រួល ឯនៅរដូវរងាវិញនឹងមានអារម្មណ៍កក់ក្តៅ

ល្អាង ងឿមង៉ាវ បានរកឃើញនៅឆ្នាំ ១៩២១ នៅរក្សាបានភាពដើមទាំងស្រុងនៃលក្ខណៈធម្មជាតិរបស់ល្អាងមួយដែលបានកកើតឡើងពីការហូរច្រោះរាប់លានឆ្នាំបង្កជាសំណឹកនៃថ្មកំបោរ។ ល្អាងមានប្រវែង ២.១៤៤​ ម៉ែត្ររួមមានមាត់រូងសំខាន់ ៣៖ ងឿមង៉ាវ ងឿមលោម ងឿមបានធួន។ 
បណ្ដាផ្ទាំងសំណឹកសិលាមានសណ្ឋានដ៏ចម្លែកៗនៅក្នុងល្អាង

លំហដ៏ធំទូលាយជាមួយសំណឹកសិលាដ៏ស្រមើស្រមៃធ្វើអោយល្អាង ងឿមង៉ាវ ត្រូវបានប្រសិទ្ធនាមជាល្អាងមួយក្នុងចំណោមល្អាងស្អាតបំផុតនៅ វៀតណាម

ការកកើតដ៏ប៉ិនប្រសប់របស់ថ្មកំបោរធ្វើអោយកំរាលល្អាងមានស្នាមអង្កាញ់ៗ ប្រៀបដូចរលកសមុទ្រ

បច្ចុប្បន្នផ្លូវចេញចូលសំខាន់គឺឆ្លងតាមមាត់រូង ងឿមង៉ាវ។ សីតុណ្ហភាពក្នុងល្អាងពី ១៨ ដល់ ២៥ អង្សាសេនារដូវក្ដៅមានអារម្មណ៍ហាក់ដូចជាត្រជាក់ស្រួល រីឯនៅរដូវរងាវិញនឹងមានអារម្មណ៍កក់ក្ដៅ។ ចូលល្អាងយើងហាក់ដូចជាឈានចូលពិភពដ៏ចំឡែកនិងស្រមើស្រមៃស្លុតអារម្មណ៍ នៅចំពោះបណ្ដុំនៃ ផ្ទាំងសំណឹកសិលាទាំងឡាយក្នុងសណ្ឋានផ្សេងៗ ចម្រុះដោយពណ៌ដ៏ប្រណីតពីលើពិដានសំយ៉ុងចុះ។
ល្អាង ងឿមង៉ាវ មានបណ្ដោយប្រវែង ២.១៤៤ ម៉ែត្រ រួមមានមាត់រូងសំខាន់ ៣៖ ងឿមង៉ាវ ងឿមលោម និង ងឿមបានធួន

មកកាន់ល្អាង ងឿមង៉ាវ ភ្ញៀវទេសចរណ៍មានរយៈវេលាបានឃើញជាក់សែង្ដ រកឃើញនូវល្អាងមួយក្នុងចំណោមល្អាងដ៏ស្អាតបំផុតនៅ វៀតណាម៕

ក្វាងទន់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ