Thứ 6, 21/07/2017, 21:35 GMT+7
វត្ត ធៀនមូ
20:28, 20/10/2016
វត្ត ធៀនមូ ស្ថិតនៅលើភូមិសាស្រ្តឃុំ ហឿងឡុង មានចម្ងាយពីទីក្រុង ហ្វេ (ខេត្ត ធឿធៀន - ហ្វេ)ប្រមាណ ៥ គីឡូម៉ែត្រ នាប៉ែកខាងលិច។ ខ្លោងទ្វារធំរបស់វត្តបែរមុខទៅរកទន្លេ ហឿង។
វត្ត ធៀនមូ មិនត្រឹមតែជាទីនៃជំនឿខាងវិញ្ញាណប៉ុណ្ណោះទេគឺថែមទាំងជាកន្លែងសម្រាប់ទស្សនាកម្សាន្តនៅទីក្រុង ហ្វេ ទៀតផង
 
សោភ័ណភាពដ៏ស្ងប់ស្ងាត់បរិសុទ្ធនិងដ៏មនោរម្យខាងក្នុងវត្ត ធៀនមូ

វត្តបានកសាងឡើងប្រហែលជានៅសតវត្សរ៍ទី ១៧ ហើយត្រូវបានជួសជុលឡើងវិញជាច្រើនដង។ បណ្តាសំណង់សំខាន់ៗរបស់វត្តរួមមានព្រះវិហារ ដាយហ៊ុង វិហារ ហឿងង្វៀន ប្រាសាទ ភឿកយ្វៀន ជាដើម។ ក្រៅពីនោះ វត្តនៅរក្សាបាននូវកេរដំណែលដ៏មានតម្លៃ ជាច្រើនផងដែរ។
ចាត់តាំងពិធីបុណ្យ វូឡាន - សម្ដែងកតញ្ញុតាធម៌ចំពោះអ្នកដ៏មានគុណនៅវត្ត ធៀនមូ
 
ឆ្នាំ ១៧១០ ក្រោមសម័យកាលរបស់ស្ដេចត្រាញ់ ង្វៀនភ៊ុកជូ (ឆ្នាំ ១៦៩១ -១៧២៥) វត្តបានអោយសិតជួងដ៏ធំមួយមានទម្ងន់ជាង ២ តោន ហៅថា ដាយហុងជុង

រថយន្តដែលធ្លាប់បានដឹកព្រះឧបជ្ឈាយ៍ ធិចក្វាងឌឹក ដល់កន្លែងដែលព្រះអង្គចាក់សាំងដុតបូជាជីវិតអង្គឯងដើម្បីប្រឆាំងនឹងអំពើសាហាវយង់ឃ្នងរបស់ពួកចក្រពត្តិឈ្លានពាននិងរបបផ្ដាច់ការគ្រួសារនិយម ងោ ឌិញយៀមសព្វថ្ងៃកំពុងបានរក្សាទុកនៅវត្ត ធៀនមូ

បច្ចុប្បន្ននេះ វត្ត ធៀនមូ គឺជារមណីយដ្ឋានមួយក្នុងចំណោមរមណីយដ្ឋានស្រស់ស្អាតរបស់អតីតរាជ​ធានី ហ្វេ។ មកទស្សនាវត្ត ភ្ញៀវទេសចរណ៍ហាក់ដូចជាបានវង្វេងចូលទៅក្នុងលំហនៃអំឡុងពេលរាប់ រយឆ្នាំមុនដ៏ស្ងប់ស្ងាត់បរិសុទ្ធនិងដ៏មនោរម្យ...៕
ហ្វាងបាច់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ