Thứ 2, 25/09/2017, 9:34 GMT+7
វាលស្រែកាំជណ្តើរដ៏មហាអស្ចារ្យ
10:25, 20/01/2016
មកកាន់បណ្តាខេត្តតំបន់ភ្នំនៃភាគខាងជើងដូចជាខេត្ត ឡាវកាយ ខេត្ត អៀនបាយ ខេត្ត ហាយ៉ាង ជាដើមភ្ញៀវទេសចរណ៍ច្បាស់ជានឹងភ្ញាក់ផើ្អលមិនខានឡើយនៅពេលដែលបានគយគន់ដោយផ្ទាល់ភ្នែកនូវវាលស្រែ កាំជណ្តើរដ៏ស្រស់ស្អាតអស្ចារ្យហាក់បីដូចជាកាំជណ្តើរទាំងនោះលូតខ្ពស់រហូតដល់ជើងមេឃអញ្ចឹង។
វាលស្រែកាំជណ្តើរនារដូវស្រូវទុំ
ប្រវត្តិនៃការកកើតវាលស្រែកាំជណ្តើររបស់ជនជាតិនីមួយៗមានភាពខុសគ្នាអាស្រ័យទៅតាមពេលវេលានៃការផ្លាស់ប្ដូរនិវាសនដ្ឋាន ទំលាប់វប្បកម្មផ្សេងៗគ្នា

តាមអំឡុងនៃពេលវេលា វាលស្រែកាំជណ្តើរបានពាំនាំនូវតម្លៃប្រវត្តិសាស្រ្ត វប្បធម៌ហើយជាលទ្ធផលពលកម្មរបស់ បងប្អូនបណ្តាជនជាតិនៅទីនេះជាច្រើនជំនាន់មកហើយ ក្រោយពីដំណាក់កាលដែលពួកគាត់បានរានឆ្ការដីព្រៃ រស់នៅវត្តមាននិងស្ថិតស្ថេរជារៀងរហូតមក។
 
វាលស្រែកាំជណ្តើរនារដូវទឹកហូរធ្លាក់ពីលើភ្នំ
 
វេលាល្ហែល្ហើយរបស់បងប្អូនជនជាតិនៅក្បែរវាលស្រែកាំជណ្តើរ
 
វាលស្រែកាំជណ្តើរគឺជាផ្ទាំងគំនូរដ៏ស្រស់បំព្រងនៅក្នុងលំហដ៏ធំធេង ដ៏មហស្ចារ្យរបស់មេឃនិងដី។ រូបភាពដ៏ស្រស់ស្អាតមួយចំនួនអំពីដែនដីនេះប្រាកដជាធ្វើអោយភ្ញៀវទេសចរណ៍មានអារម្មណ៍ចង់ឈានជើងមកដល់ទីនេះ ដើម្បីបានគយគន់ដោយផ្ទាល់ភ្នែក នូវសោភ័ណភាពនៃវាលស្រែកាំជណ្តើរទាំងនោះ... ៕
ហ្វាងគ្វិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ