Thứ 4, 12/12/2018, 12:20 GMT+7
សម្រស់ខ្ពង់រាប - ស
09:18, 14/11/2018
ពីថ្ងៃទី ២ - ៩ ខែ មិថុនា នៅស្រុក បាក់ហា (ខេត្ត ឡាវកាយ) មន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត ឡាវកាយ បានសហការជាមួយគណៈកម្មាធិការប្រជាជនស្រុក បាក់ហា ប្រារព្ធសប្តាហ៍វប្បធម៌ទេសចរណ៍បាក់ហា ឆ្នាំ ២០១៨ ក្រោមប្រធានបទ "សម្រស់ខ្ពង់រាប - ស" សំដៅអភិរក្សពង្រីកបណ្តាតម្លៃវប្បធម៌ ជំរុញខ្លាំងក្លាតំណភ្ជាប់ទេសចរណ៍ ទាក់ទាញការវិនិយោគដើម្បីកសាងបណ្ដាផលិតផលទេសចរណ៍។
សប្តាហ៍វប្បធម៌ទេសចរណ៍ បាក់ហា បានប្រព្រឹត្តឡើងនូវសកម្មភាពពិសេសដាច់ដោយឡែកជាច្រើនដូចជា៖ ពិធីបុណ្យដងវិថី ពិធីបុណ្យព្រូន ដាក់តាំងផលិតផលកសិកម្មក្នុងស្រុក ទស្សនាបណ្តាភូមិទេសចរណ៍ សហគមន៍ ចាត់តាំងមុខកីឡាមនុស្សជិះម៉ាស៊ីនហោះ សម្តែងបង្ហាញមុខរបរសិប្បកម្មប្រពៃណី ស្វែងយល់ពីផ្សារណាត់ បាក់ហា ចាត់តាំងល្បែងប្រជាប្រិយនៅវិមាន ហ្វាងអាទឿង ការប្រណាំងកង់ បាក់ហា (ខេត្ត ឡាវកាយ) - ស៊ីនម៉ឹន (ខេត្ត ហាយ៉ាង) ការប្រណាំងសេះប្រពៃណីស្រុក បាក់ហា ។ល។
ក្នុងក្របខ័ណ្ឌនៃកម្មវិធី នៅលើកំពូលភ្នំ ម៉ែបុងកន នៅទីរួមស្រុក បាក់ហា បានប្រព្រឹត្តឡើងនូវសកម្មភាពសម្តែងមុខកីឡាមនុស្សជិះម៉ាស៊ីនហោះដោយមានការចូលរួមពីសំណាក់អាកាសយានិកក្នុងនិងក្រៅប្រទេសចំនួន ៤១ នាក់

ក្នុងដំណើរប្រកួតផ្តាច់ព្រ័ត្រនៃការប្រណាំងសេះប្រពៃណីនៅ បាក់ហា ឆ្នាំ ២០១៨

សម្តែងសិល្បៈក្នុងរាត្រីបើកកម្មវិធី

ប្រណាំងទោចក្រយានឆ្លងកាត់ឧបសគ្គនៅលើកំណាត់ផ្លូវបត់បែនដ៏ស្រស់ស្អាត
តភ្ជាប់ស្រុកពីរគឺស្រុក បាក់ហា (ខេត្ត ឡាវកាយ) និង ស៊ីនម៉ឹន (ខេត្ត ហា យ៉ាង)

រៀបចំការតាំងពិព័រណ៍រូបថតវិចិត្រសិល្បៈ "ចម្រៀងស្នេហ៍ បាក់ហា" ដោយមានវណ្ណកម្ម
ចំនួន ៦៨ របស់បណ្តាអ្នកនិពន្ធល្បីឈ្មោះនៅលើភូមិសាស្រ្តខេត្ត

សប្តាហ៍វប្បធម៌ទេសចរណ៍ក៏ជាឱកាសដើម្បីឧទ្ទេសនាម ផ្សព្វផ្សាយអំពីដែនដីទេសចរណ៍ បាក់ហា ដល់ភ្ញៀវទេសចរក្នុងនិងក្រៅ ប្រទេសយ៉ាងច្រើនកុះករ៕
ហឿងធូ - ក្វឹកខាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ