Thứ 4, 18/07/2018, 2:31 GMT+7
សម្រស់នៃឈូងសមុទ្រ វិញហ៊ី
11:27, 03/05/2018
ចម្ងាយពីមជ្ឈមណ្ឌលទីក្រុងផានរ៉ាង - ថាបចាម ប្រមាណ ៤០ គីឡូម៉ែត្រនាប៉ែកឦសាន គឺឈូងសមុទ្រ វិញហ៊ី ចំណុះឃុំ វិញហាយ ស្រុក និញហាយ (និញធន់)។
ឈូងសមុទ្រ វិញហ៊ី គឺជាទីដៅដ៏ល្អឥតខ្ចោះសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តរុករកសែង្វយល់ពីទេសភាពធម្មជាតិដ៏មនោរម្យ។
ឈូងសមុទ្រ វិញហ៊ី បញេញ្ចសម្រស់ដ៏ស្រស់ស្អាតជាមួយនឹងទូកកប៉ាល់ដ៏ច្រើនកុះករអណែត្ដ ខ្ពស់ៗ ទាបៗ លើផៃ្ទទឹកខៀវស្រងាត់

ពេលព្រឹកព្រលឹម ភ្ញៀវទេសចរងូតទឹកសមុទ្រតាមចំណង់ ចំណូលចិត្តបណ្តែតអារម្មណ៍ទៅនឹងវាយោត្រជាក់ស្រឹបដែលបក់មកមួយដងមួយកាល ពេលល្ងាច បណ្តែតខ្លួនយោលចុះយោលឡើងតាមរលកលើផ្ទៃសមុទ្រ ឡើងភំ្នដែលមានជញ្ជាំងថ្មដ៏អស្ចារ្យឬធ្វើដំណើរទៅកាន់ភូមិនេសាទស្វែងយល់អំពីជីវភាពរស់នៅការប្រជុំជីវភាពប្រចាំថ្ងៃរបស់ប្រជានេសាទ។
ការប្រជុំជីវភាពប្រចាំថ្ងៃរបស់ប្រជានេសា ទនៅភូមិនេសា ទលើឈូងសមុទ្រ វិញហ៊ី

ស្ពានកប៉ាល់នៅឈូងសមុទ្រ - ជាទីចេញដំណើរនៃកប៉ាល់ដឹកភ្ញៀវទេសចរទៅទស្សនាសម្រស់នៃឈូងសមុទ្រមួយក្នុងចំណោមឈូងសមុទ្រនៅវៀតណាម ដ៏ស្រស់ស្អាតបំផុត

បណ្ដោយតាមឆេរ្ន ឈូងសមុទ្រគឺជួរភំ្នថ្មកំបោរបងើ្កតឡើងជាជញំ្ជាងរាំងខ្ទប់រលកនិងដីគោក

ជារៀងរាល់ឆ្នាំ ឈូងសមុទ្រវិញហ៊ី ទទួលភ្ញៀវទេសចររាប់ម៉ឺនលើកនាក់មកទស្សនា

មកកាន់ឈូងសមុទ្រ វិញហ៊ី ក្រៅពីការទស្សនាកម្សាន្ត ថតរូបភ្ញៀវទេសចរនៅទាំងបានសាកល្បងនឹងការផ្សងព្រេងផ្សេងៗ ជាច្រើនទៀតដូចជា៖ មុជទឹកគយគន់ផ្ទាំងផ្កាថ្មនានា បណ្តែតខ្លួនយោលចុះយោលឡើងតាមរលកលើផ្ទៃសមុទ្រ ដើរកំសាន្តលើឆ្នេរខ្សាច់ដ៏ទន់លើ្មយភ្លក់គ្រឿងសមុទ្រពោរពេញដោយរសជាតិនៃសមុទ្រ ទស្សនាគយគន់សម្រស់នៃឈូងសមុទ្រមួយក្នុងចំណោមឈូងសមុទ្រស្រស់ស្អាតបំផុតនៅប្រទេស វៀតណាម៕
អត្ថបទ៖ ង្វៀនហ្វាង; រូបថត៖ ត្រុងដាត - ថាញ់ហា - ង្វៀនថាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ