Thứ 2, 28/05/2018, 6:13 GMT+7
សម្រស់នៃនិទាឃរដូវនៅ ភូមិផ្កា ហាដុង
10:50, 18/02/2018
ភូមិផ្កា ហាដុង គឺជាភូមិផ្កាដំបូងបង្អស់នៃទីក្រុង ដាឡាត ខេត្ត ឡឹមដុងដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៣៨ នាពេលដែលប្រជាជននៅបណ្តាភូមិផ្កា ងីតាម ក្វាងបា (ហា ណូយ) ផ្ទេរផ្លាស់មករស់នៅទីនេះ។
ផ្ដើមពីផ្ទៃដីកសិកម្ម ១២ ហិកតានាគ្រាដំបូងទុកសម្រាប់ដាំស្ត្រប៊ែរីស្ពៃ ផ្កា ក្លាឌីយ៉ូលូស ផ្កាស្បៃរឿង ផ្កាចន្ធូ... មកទល់បច្ចុប្បន្ននេះ ភូមិផ្កា ហាដុង មានអ្នកដាំផ្កាចំនួនជាង ៤០០ គ្រួសារ ជាសំខាន់គឺផ្កា បិនចាមាស ដោយមានផ្ទៃដីសរុបប្រមាណ ៣៩០ ហិកតា។
 
ហាដុង គឺជាភូមិឯកវប្បកម្មផ្កាដំបូងបង្អស់នៃទីក្រុង ដាឡាត

ភូមិផ្កា ហាដុង នាបច្ចុប្បន្នមានអ្នកដាំផ្កាចំនួនជាង ៤០០ គ្រួសារជាសំខាន់
គឺផ្កាបិនចាមាសជាមួយនឹងផ្ទៃដីសរុបប្រមាណ ៣៩០ ហិកតា
ប្រជាជននៅភូមិផ្កា ហាដុង មមាញឹកប្រមូលផលផ្ការដូវចូលឆ្នាំថ្មីវៀតណាមដើម្បីអោយ ទាន់ពេលផ្គត់ផ្គង់នាំចេញទៅទីផ្សារ
 
មិនត្រឹមតែដាំផ្កាទៅតាមវិធីសាស្រ្តប្រពៃណីប៉ុណ្ណោះទេ គ្រួសារជាច្រើនបានដាំ ផ្កាបិនចាមាសផ្កា កាត ទឿង (lisianthus) ផ្កាកឹមជឿង (Carnation) ផ្កាលីលី... ក្នុងអាគារកញ្ចក់ ផ្តល់ចំណូលក្នុងមួយហិកតា ពី ១០០ ទៅ ១៥០ លានដុងក្នុងមួយឆ្នាំ។ 
 
ផ្កាបិនចាមាស - ប្រភេទផ្កាដែលផ្សារភ្ជាប់ទៅនឹងឈ្មោះនៃភូមិផ្កា ហាដុង
ពីភូមិផ្កា ហាដុង ផ្កាត្រូវបានវេចដាក់ក្នុងប្រអប់ឡាំងរួចហើយដឹកជញ្ជូនទៅលក់នៅគ្រប់តំបន់ក្នុងទូទាំងប្រទេស

ទន្ទឹមនឹងការដាំ ផ្កាដើម្បីអភិវឌ្ឍសេដ្ឋកិច្ច បចុ្ចប្បន្ននៅ មានអ្នកចំការជាច្រើនបើកទ្វារទទួលភ្ញៀវទេសចរ មកទស្សនា ស្វែងយល់អំពីរបរដាំផ្កាជាប្រពៃណីនៃមូលដ្ឋានទៀតផង៕
ង្វៀនយុង
Nguyễn Dũng
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ