Thứ 6, 23/06/2017, 22:42 GMT+7
សម្រស់នៃព្រះបរមចេតិយស្ដេចទំាងឡាយនៅ ហ្វេ
08:21, 04/01/2016
មិនត្រឹមតែមានសោភ័ណភាពដ៏ត្រកាលពោរពេញទៅដោមនោសញ្ចេតនា លន្លង់លន្លោចនៃដងទន្លេ ហឿង ភ្នំ ងឺ ប៉ុណ្ណោះទេទេសចរណ៍ ហ្វេ ថែមទាំងបានទាក់ទាញភ្ញៀវទេសចរណ៍ដោយលក្ខណៈដ៏បុរមបុរាណភាពគង់វង្សនៅចំពោះរាល់បំរែបំរួលនៃកាលៈទេសៈនៃព្រះបរមរាជវាំងដ៏ពិសិដ្ឋព្រះបរមចេតិយដ៏ស្រគត់ស្រគំទៀតផង។ ក្នុងនោះ លេចធ្លោបំផុតគឺតំបន់ព្រះបរមចេតិយរបស់បណ្ដាស្តេចត្រកូលង្វៀន (១៨០២-១៩៤៥) ។
ព្រះបរមចេតិយស្តេច មិញម៉ាង ជាបណ្ដុំនៃស្ថាបត្យកម្មដែលរួមមានសំណង់ធំតូចចំនួន ៤០ សំណង់

រជ្ជកាល ង្វៀន មានស្តេច ១៣ អង្គ ប៉ុន្តែបច្ចុប្បន្ននៅសល់ព្រះបរមចេតិយតែ ៧ កន្លែងប៉ុណ្ណោះ។ នោះគឺព្រះបរមចេតិយរបស់ស្តេចយ៉ាឡុង មិញម៉ាង ធៀវទ្រី ទឺឌឹកយុកឌឹក ដុងខាញ់ និងខាយឌិញ។របៀបចាត់ចែងក្នុងមណ្ឌលព្រះបរមចេតិយទាំងនេះសុទ្ធតែបានចែកជាពីរផ្នែកសំខាន់៖ ផ្នែកមណ្ឌលចេតិយនិងផ្នែកមណ្ឌលស្ថាបត្យកម្មនានា។ មណ្ឌលចេតិយជាកន្លែងបញ្ចុះអដ្ឋិធាតុស្ដេច។ មណ្ឌលស្ថាបត្យកម្មនានាជាកន្លែងសង់ទីសក្ការៈ ព្រះរាជដំណាក់ ព្រះ វិហារជា ដើម ដើម្បីអោយស្តេចពេលដែលនៅមានព្រះជន្មយាងមកទីនេះកំសាន្តសប្បាយ។ ដូច្នេះហើយព្រះបរមចេតិយនីមួយៗនៅទីនេះមិនត្រឹមតែមានតំលៃអំពីប្រវត្តិសាស្រ្ត-វប្បធម៌ប៉ុណ្ណោះទេ ថែមទាំងប្រកបដោយសោភ័ណភាពនៃរមណីយដ្ឋានមួយទៀតផង៕
 
ព្រះបរមចេតិយស្ដេចទាំងឡាយនៅ ហ្វេ
មានភាពទាក់ទាញពិសេសចំពោះភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេស
 
សំណង់មួយក្នុងចំណោមជិត ៥០ សំណង់ធំតូចនៃព្រះបរមចេតិយស្តេច ទឺឌឹក
 
ព្រះបរមចេតិយស្ទើរតែទាំងអស់នៅ ហ្វេ សុទ្ធសឹងតែមានទម្រង់រចនាស្ថាបត្យកម្មសមប្រកបទៅនឹងធម្មជាតិ
 
ព្រះបរមចេតិយស្តេច ខាយឌិញ ជាសំណង់ព្រះបរមចេតិយតែមួយគត់ដែលមាន
លំនាំស្ថាបត្យកម្មលាយឡំគ្នារវាងអាស៊ីនិងអឺរ៉ុប

ង៉ុកគី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ