Thứ 2, 25/09/2017, 9:37 GMT+7
សម្រស់ភូមិ មឿង
14:32, 20/04/2016
មកកាន់ភូមិ យ៉ាងម៉ូ ឃុំ ប៊ិញថាញ់ ស្រុកកាវផុង ខេត្ត ហ្វាប៊ិញ ភ្ញៀវទេសចរណ៍នឹងបានស្វែងយល់អំពីរចនាបទស្ថាបត្យកម្មនៃលំនៅដ្ឋាន របៀបប្រាស្រ័យទាក់ទងឥរិយាបទនិងទំនៀមទម្លាប់ដ៏វិសេសវិសាលជាច្រើនរបស់បងប្អូនជនជាតិ មឿង។
គ្រួសារជនជាតិ មឿង មួយចំនួនក្នុងភូមិនាបច្ចុប្បន្ននេះនៅតែអភិរក្សបានរបរត្បាញសំពត់សង្កឹម

ស្ថិតនៅតាមជើងភ្នំ ម៉ូ ភូមិ យ៉ាងម៉ូ មានផ្ទះសង់ខ្ពស់ពីដីជាង ១០០ ខ្នងរបស់បងប្អូនជនជាតិ មឿង នៅរក្សាបានលក្ខណៈដើមតាំងពីផ្ទះសំបែងរហូតដល់ផ្នត់ជីវភាព

ព្រមជាមួយផ្ទះសង់ខ្ពស់ពីដីប្រពៃណីគ្រួសារជាច្រើននៅរក្សាបាននូវឧបករណ៍ក្នុងពលកម្ម ក្នុងការបង្កបង្កើនផលតាំងពីបុរាណមកដូចជា៖ ត្បាល់បុកអង្ករធ្នូរបាញ់សត្វ គ្រឿងសម្ភារៈនិងឧបករណ៍សម្រាប់ធ្វើស្រែចំការ។ល។
 
ជ្រុងនៃចង្ក្រានរបស់គ្រួសារជនជាតិ មឿង

ភ្ញៀវទេសចរណ៍បរទេសមកកាន់ភូមិ យ៉ាងម៉ូ ដើម្បីស្វែងយល់អំពីជីវភាពរស់នៅនិងការប្រជុំជីវភាពរបស់បងប្អូនជនជាតិ មឿង
 
អាស្រ័យដោយការអភិវឌ្ឍវិស័យទេសចរណ៍ ក្រៅពីការបង្កការងារធ្វើបង្កើនប្រាក់ចំណូល ភូមិ យ៉ាងម៉ូ នៅចូលរួមជាមួយសហគមន៍ដើម្បីលើកកំពស់ស្មារតីអភិរក្ស រក្សាទុកនូវបណ្តាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ មឿង ក្នុងជីវភាពរស់នៅនាបច្ចុប្បន្ននេះ៕

ង្វៀនត្រឹន - ទៀនយុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ