Thứ 7, 18/08/2018, 15:29 GMT+7
ឃុំ ទ្រុងទូ ជាមួយនឹងទម្រង់រូបភាព បង្កបង្កើនផលពហុវប្បកម្ម
16:31, 31/03/2018
ដើម្បីឆ្លៀតប្រើប្រាស់ឱ្យអស់នូវសក្តានុពលអំពីដីធ្លី ប៉ុន្មានឆ្នាំកន្លងមកនេះ បងប្អូនមាមីងកសិករនៅឃុំ ទ្រុងទូ ស្រុក អ៊ឹងហ្វា (ហាណូយ) បានអភិវឌ្ឍទម្រង់រូបភាពបង្កបង្កើនផលតាម បែបពហុវប្បកម្មបានពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចជំហានដំបូង។
អនុវត្តគោលការណ៍រៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញចាប់ពីឆ្នាំ ២០០៦ មកដល់ពេលនេះឃុំ ទ្រុងទូ បានបង្វែរផ្ទៃ ដីកសិកម្មជាង ៣០០ ហិកតាដែលមិនសូវមានប្រសិទ្ធភាពសេដ្ឋកិច្ចទៅកសាងជាបណ្តាកសិដ្ឋានចិញ្ចឹមត្រី មាន់ ទា ដាំបន្លែនិងដាំដើមឈើហូបផ្លែវិញ...។
 
អនុវត្តគោលការណ៍រៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ ចាប់ពីឆ្នាំ ២០០៦ មកដល់ពេលនេះឃុំ ទ្រុងទូ បានបង្វែរផ្ទៃដីកសិកម្មជាង ៣០០ ហិកតាដែលមិនសូវមានប្រសិទ្ធភាពសេដ្ឋកិច្ចទៅកសាងជាបណ្តាកសិដ្ឋានចិញ្ចឹមត្រី មាន់ ទាជាដើម

អាស្រ័យដោយអនុវត្តវិទ្យា សាស្ត្រ - បច្ចេកទេសទៅក្នុងការបង្កបង្កើនផល ទម្រង់រូបភាពទាំងនេះបាន  ជួយ ឱ្យបងប្អូនមាមីងកសិករក្នុងឃុំសម្រេចបានកម្រិតចំណូលរាប់រយលានដុងក្នុងមួយឆ្នាំ។ 
 
គ្រួសារបង ដាវវៀតដ្វយ នៅភូមិ ហ្វាងតាយ អភិវឌ្ឍទម្រង់រូបភាពបង្កបង្កើនផលតាមបែបពហុវប្បកម្ម បានផ្តល់នូវប្រសិទ្ធភាពសេដ្ឋកិច្ចផង ព្រមទាំងធានាអនាម័យបរិស្ថានទៀតផង

ដោយសារក្លាហានហ៊ានបង្វែរទៅកាន់ទម្រង់រូបភាពបង្កបង្កើនផលពហុវប្បកម្មមុខមាត់ជនបទនៃឃុំ ទ្រុងទូ មានការផ្លាស់ប្តូរយ៉ាងពិតប្រាកដ ជីវភាពរស់នៅរបស់បងប្អូនមាមីងកសិករនៅក្នុងឃុំបានកែលម្អយ៉ាងច្បាស់ក្រឡែត

តួយ៉ាងដូចជាគ្រួសាររបស់បង ដាវវៀតដ្វយនៅភូមិ ក្វាងតាយ បន្ទាប់ពីបង្វែរ ១,២ ហិកតា ដីកសិកម្មដែលមិនសូវមានប្រសិទ្ធភាពសេដ្ឋកិច្ចទៅជីកស្រះចិញ្ចឹមត្រី ចិញ្ចឹមទានិងដាំដើមឈើហូបផ្លែ... បច្ចុប្បន្នទទួលបានប្រាក់ចំណេញពី ១០០ -១៥០ លានដុងក្នុងមួយឆ្នាំ។
 
បងប្អូនមាមីងកសិករនៅឃុំទ្រុងទូ ឆ្លៀតប្រើប្រាស់អស់នូវផ្ទៃ ដីចោលទំនេរជុំវិញស្រះដើម្បីដាំដើមឈើហូបផ្លែ

យ៉ាងណាមិញ ដើម្បីទាញយកផលពីសក្ដានុពលនៃកសិកម្មនិរន្តរភាព បងប្អូនមាមីងកសិករនៅឃុំទ្រុងទូ ចាំបាច់ត្រូវស្វែងយល់ពីតម្រូវការនៃទីផ្សារនិងស្វែងរកទីផ្សារនាំចេញនូវផលិតផល តាមរយៈនោះលើកកម្ពស់ទិន្នផលតម្លៃ នៃប្រភេទកសិផលនីមួយៗ៕
ហ្វាងតឹម - ណាមសឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ