Thứ 5, 27/07/2017, 11:50 GMT+7
ដួនភូមិជួង
15:19, 14/01/2016
ភូមិជួងចំណុះឃុំ ភឿងទ្រុង ស្រុកថាញ់អ្វាយ ហាណូយ ជាយូរយារណាស់មកហើយល្បីឈ្មោះដោយសារមុខរបរធ្វើដួនស្លឹក។
ដួនពណ៌សទាំងឡាយត្រូវបានធ្វើឡើងដោយបាតដៃដ៏ប៉ិនប្រសប់របស់អ្នកភូមិជួង

ស្លឹកគឺជាវត្ថុធាតុដ៏សំខាន់ដែលធ្វើចេញជាដួន
គឺត្រូវបានយកពីប្រភេទរុក្ខជាតិម៉្យាងនៃអំបូរដូងប្រេង

ភូមិដ្ឋានតូចមួយនេះពីយូរមកហើយតែងអ៊ូអរ "អ្នកនេះចេញអ្នកនោះចូល" មិនត្រឹមតែដើម្បីបញ្ជាទិញទំនិញប៉ុណ្ណោះទេ ថែមទាំងដើម្បីទស្សនាដើម្បីបានមើល បានឃើញដោយផ្ទាល់ភ្នែកនូវដំណាក់កាលទាំងឡាយក្នុងការធ្វើដួន។

អ្នកភូមិជួងកាត់ស្លឹកហើយហាលថ្ងៃអោយស្ងួតពីរទៅបីសា

ដួនភូមិជួងជាប់ល្អស្អាត សំបូរបែបអំពីពណ៌ ខ្នាត។ ក្រៅពីគំរូម៉ូដែលដួនប្រពៃណី បណ្ដាឆ្នាំកន្លងមកនេះអ្នកភូមិជួងបានច្នៃប្រឌិត ចេញនូវម៉ូតរាងសណ្ឋានថ្មីជាច្រើនពីម៉ូតស៊ន់គៀវបុរាណ ដួនហុងកុង ដួនទាន់សម័យ រហូតដល់ដួន
ប្រើសម្រាប់តែតុបតែងលំអ។

ផ្សារដួនភូមិជួងក្នុងមួយខែប្រជុំផ្សារ ៦ លើកនាពេលព្រឹកថ្ងៃទី ៤ ទី ១០ ទី ១៤ ទី ២០ ទី ២៤ និង ទី ៣០ ចន្ទ័គតិ
 
ភាពបរិបូរសំបូរបែប ទន្ទឹមនឹងគុណភាពដួនស្លឹកបានជួយអោយដួនភូមិជួងមិនត្រឹមតែបានអ្នកប្រើប្រាស់នៅក្នុង
ប្រទេសនិយមចូលចិត្តប៉ុណ្ណោះទេ ថែមទាំងបានទុកសំរាប់នាំចេញទៀតផង៕

ចូវយ៉ាង-ត្រឹនហ៊ន់-លិញដាន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ