Thứ 2, 29/05/2017, 1:34 GMT+7
ទីក្រុង ហាណូយ អភិវឌ្ឍការចិញ្ចឹមសត្វតាមតំបន់គោលដៅ
10:43, 21/08/2016
ប៉ុន្មានឆ្នាំកន្លងមក ទីក្រុង ហា ណូយ ផ្តោតទៅលើការអភិវឌ្ឍការចិញ្ចឹមសត្វតាមតំបន់ ឃុំគោលដៅដោយទ្រង់ទ្រាយធំ។ ក្រុងហាណូយបច្ចុប្បន្ននេះមានហ្វូងគោយកសាច់សរុបជាង ១៣៧.០០០ ក្បាលគោ រឺតទឹកដោះប្រមាណ ១២.៥០០ ក្បាល ហ្វូងជ្រូកជិត ១,៤ លានក្បាល ហ្វូងបក្សីស្រុកជាង ២១ លានក្បាល។
ហាណូយអភិវឌ្ឍការចិញ្ចឹមគោរឺតទឹកដោះនៅ ១៥ ឃុំនៃស្រុក បាវី និងស្រុក យ៉ាឡឹម

ទីក្រុងផ្តោតទៅលើការអភិវឌ្ឍការចិញ្ចឹមសត្វនៅតំបន់គោលដៅមួយចំនួន សមស្របនឹងលក្ខខណ្ឌរីក ចំរើន នៃសត្វចិញ្ចឹមនិងតំបន់វត្ថុធាតុដើម ចំណីសត្វ។ ក្នុងនោះ ចិញ្ចឹមគោរឺតទឹកដោះប្រមូលផ្តុំនៅ ១៥ ឃុំនៃស្រុក បាវី យ៉ាឡឹមឯការចិញ្ចឹមជ្រូកប្រមូលផ្ដុំនៅ ៤ តំបន់គោលដៅស្ថិតនៅស្រុក អុឺងហ្វា ថាច់ថឹត ថាញ់អ្វាយ និងទីរួមខេត្ត សឺនតី។
 
ហាណូយកំពុងស្តារឡើងវិញនូវបណ្តាពូជមាន់ប្រចាំតំបន់
ដូចជាមាន់មា (មាន់អំពៅ) មាន់កូនភ្នំ សុកសឺន មាន់កូនភ្នំបាវី

ការអភិវឌ្ឍន៍ចិញ្ចឹមសត្វតាមតំបន់គោលដៅគឺជាតម្រូវការចាំបាច់ពុំអាចខ្វះបានដើម្បីអោយការចិញ្ចឹមសត្វ រីកចំរើនប្រកបដោយស្ថិរភាព វាមិនត្រឹមតែនាំមកនូវ ប្រសិទ្ធភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ គឺថែមទាំង ជួយដល់អតិថិជនប្រើប្រាស់នូវផលិតផលមានប្រភពច្បាស់លាស់ ធានាសុវត្ថិភាពអនាម័យម្ហូបអាហារទៀត ផង៕
 
ហាណូយ ចាត់តាំង​ចិញ្ចឹមទាប្រមូលផ្តុំ ពិនិត្យតាមដាននិងគ្រប់គ្រងល្អជំងឺតម្កាត់ នាំមក នូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស

បណ្តាកសិដ្ឋានចិញ្ចឹមជ្រូកនៃក្រុងហាណូយ មានទ្រង់ទ្រាយធំស្ថិតនៅក្រៅតំបន់ប្រជានិករ

យៀវង៉ុក - ឯកសារ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ