Thứ 3, 16/10/2018, 14:57 GMT+7
ផ្ការដូវចូលឆ្នាំថ្មី ក្នុងដួងព្រលឹងនៃអ្នក ហាណូយ
21:38, 03/07/2018
អោយតែបុណ្យចូលឆ្នាំថ្មីជិតឈានចូលមកដល់ ហាណូយ ក៏បែរជាអ៊ឹកធឹក អ៊ូអរឡើង បុប្ផាទាំងឡាយបញ្ចេញពណ៌ចម្រុះស្រស់ឆើតនៅតាមដងវិថីនីមួយៗ។ 
ផ្កាមិនត្រឹមតែជាដំណើរជីវិត - សេចក្ដីស្នេហាប៉ុណ្ណោះទេ វានៅជាលក្ខណៈវប្បធម៌មួយក្នុងអំឡុងថ្ងៃ ចូលឆ្នាំថ្មីនៅហាណូយ។
ជ្រុងមួយនៃផ្សារផ្កានាថ្ងៃចូលឆ្នាំថ្មីនៅវិថី ហាងលឿក
 
ប្រជាកសិករដាំផ្កានៅភូមិ តីទឺវ កំពុងកាត់ទងផ្កាដាលីយ៉ាដើម្បីលក់
អោយទាន់អំឡុងថ្ងៃកៀកបុណ្យចូលឆំ្នាថី្ម

និទាឃរដូវរបស់អ្នក ហាណូយ មិនអាចខ្វះនូវមែក ផ្កាម៉ាក់ខៃដ៏ស្រស់ស្អាត វាជានិមិត្តរូបឱ្យលាភសំណាងជោគជ័យនិងសុភមង្គល។ អ្នក ហាណូយ ចូលចិត្តលេងផ្កាដោយព្យាយាមថែទាំយ៉ាងផ្ចិតផ្ចង់។
រូបភាពទោចច្រយា នយន្តដឹកជញ្ជូនផ្កាម៉ាក់ខៃ សម្រាប់ចូលឆ្នាំថ្មីនៅតាមដងវិថីបានក្លាយទៅជាអ្វីមួយដ៏ស្និទ្ធស្នាលចំពោះអ្នក ហាណូយ

ថ្ងៃបុណ្យចូលឆំ្នាថី្មមកដល់ ភូមិផ្កាទាំងឡាយតែងតែជាកនែង្ល បង្អង់ជំហាន
ដើម្បីរក្សាទុកនូវអនុស្សាវរីយ៍របស់អ្នក ហាណូយ
 
ប្រភេទផ្កាទាំងឡាយណាដែលមានពណ៌ភ្លឺ លេចឆើតដូចជាពណ៌លឿងក្រហម ពណ៌ស្វាយ ពណ៌សតែង តែបានជ្រើសយកពីព្រោះលំដាប់ពណ៌ទាំងនេះមាន អត្ថន័យជានិមិត្តរូបអោយកម្លាំងរស់ លាភសំណាង។
ផ្កាអ័រគីដេរីកបង្អួតសម្រស់ដិតជាប់នឹងក្រសែចក្ខុអ្នកនិយមលេងផ្កា
 
និទាឃរដូវចូលមកដល់អម្រែកផ្កាទាំងឡាយចម្រុះគ្រប់ពណ៌បង្អួតសម្រស់រួមមានផ្កាប៉ិនចាមាស ផ្កាវីយ៉ូឡែតពណ៌ស្វាយ ផ្កាដាលីយ៉ាក្រហម ផ្កា Gladiolus ជាដើម ពេញពាសតាមគ្រប់ដងវិថីនៅ ហាណូយ ប្រហែលនេះគឺជាចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបានសម្រាប់នរណាដែលមានឱកាសមកកម្សាន្តនៅរដ្ឋធានី៕
អត្ថបទ៖ ត្រុងដាត​ - រូបថត៖ ត្រុងដាត - អាញ់ទន់- យ៉ាញឡាម - ទន់អាញ់ - ធុយយឿង

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖