Thứ 7, 18/08/2018, 15:28 GMT+7
ផ្ទះលេខ ៤៨ ហាងង៉ាង និងការប្រសូត្រឡើងនៃសេចក្ដីប្រកាសឯករាជ្យ
07:48, 02/01/2018
ស្ថិតនៅម្ដុំសង្កាត់បុរាណ ហាណូយ ផ្ទះលេខ ៤៨ វីថី ហាងង៉ាងដែលធ្លាប់ជាហាង ភុកលើយ ជំនាញខាងលក់របស់ធ្វើពីសូត្រ។ ក្នុងបណ្ដា ឆ្នាំនៃដើមសតវត្សទី ២០ តាយាយលើយ បានប្រគល់អោយប្តីប្រពន្ធកូនច្បងគឺលោក ទ្រិញវ៉ាន់បូ គ្រប់គ្រង។ 
ជាអ្នកស្នេហាជាតិ ហើយក៏ជាអ្នកមានការភ្ញាក់រឭកបដិវត្តន៍ទើបផ្ទះរបស់ប្ដីប្រពន្ធលោក ទ្រិញវ៉ាន់បូ បានក្លាយទៅជាមូលដ្ឋានបដិវត្តន៍។
 
បច្ចុប្បន្ននេះអគារកម្ពស់ ៤ ជាន់នៅលេខ ៤៨ ហាងង៉ាង - ហាណូយ ក៏ត្រូវបាន
អភិរក្ស រក្សានិងចំណាត់ថ្នាក់ជាកេរតំណែលប្រវត្តិសាស្រ្តបដិវត្តន៍

អំឡុងបណ្ដាថ្ងៃដំបូងនៃបដិវត្តន៍ខែ សីហា ឆ្នាំ ១៩៤៥ ផ្ទះនេះគឺជាកន្លែងធ្វើការរបស់លោកប្រធាន ហូជីមិញ និងបណ្តាសមមិត្តក្នុងគណៈកម្មាធិការមជ្ឈិមបក្ស។
 
តុប្រវតិ្តសាស្រជា្ត កនែង្ល ដែលលោកប្រធាន ហូជីមិញ
ផ្តួចផ្តើមព្រាងសេចក្តីប្រកាសឯករាជ្យ

នៅទីនេះ បានប្រព្រឹត្តឡើងអង្គប្រជុំបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន ហើយជាពិសេសនៅក្នុងបន្ទប់មួយ លើឡៅតឿតូចជាន់ទី ២ លោកប្រធាន ហូជីមិញ បានសរសេរសេចក្តីប្រកាសឯករាជ្យ អាននៅទីលាន បា ឌិញ ហាណូយ នាថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ១៩៤៥ បង្កើតប្រទេសវៀតណាម ប្រជាធិបតេយ្យសាធារណរដ្ឋ។
ម៉ាស៊ីនអង្គុលីលេខដែលលោកប្រធាន ហូជីមិញ ប្រើប្រាស់ក្នុងអំឡុងពេល
លោកអ៊ំស្នាក់នៅនិងធ្វើការនៅ ហាណូយ

លោកប្រធាន ហូជីមិញ និងបណ្តាសមមិត្តក្នុងគណៈកម្មាធិការមជ្ឈិមបក្សធ្លាប់បានធ្វើការនៅក្នុងបន្ទប់នេះពីថ្ងៃទី ២៥ ខែ សីហា ដល់ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥

ផ្ទះនេះ នៅជាកន្លែងដែលលោកប្រធានហូជីមិញ ស្នាក់នៅក្នុងបណ្តាថ្ងៃដំបូងពេលដែលវិលត្រឡប់មក ហាណូយ វិញនាខែ សីហា ឆ្នាំ ១៩៤៥ ជាកន្លែងលោកអ៊ំបានចេញនូវបណ្តាសេចក្តីសម្រេចចិត្តដែលមានអត្ថន័យជាប្រវត្តិសាស្ត្រចំពោះប្រជាជាតិ។ឆ្នាំ ១៩៧៩ ផ្ទះលេខ ៤៨ ហាងង៉ាង ត្រូវបានក្រសួងវប្បធម៌ - ព័ត៌មានបច្ចុប្បន្នជាក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ទទួលស្គាល់ជាកេរតំណែលប្រវត្តិសាស្រ្តវប្បធម៌៕
ហ្វាងហា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ