Chủ nhật, 18/11/2018, 12:28 GMT+7
មេលិញ - ចំណុចភ្លឺ ក្នុងការអភិវឌ្ឍបន្លែសុវត្ថិភាព
17:13, 26/10/2018
ឆ្លៀតយកឧត្តមភាពដីល្បាប់សម្បូរជីជាតិនៅបណ្ដោយតាមមាត់ទន្លេ ហុង ឃុំ ត្រាងវៀត ស្រុក មេលិញ (ហាណូយ) បានកកើតឡើងនូវតំបន់ឯកវប្បកម្មបន្លែសុវត្ថិភាពតាមទិសដៅ VietGAP ផ្គត់ផ្គង់ប្រភពអាហារមានគុណភាពអោយទីផ្សារ។
នាបច្ចុប្បន្ននេះ ត្រាងវៀត មានផ្ទៃដីបន្លែប្រមាណ ២៥០ ហិកតា ដោយមានប្រភេទបន្លែផ្សេងៗ ដូចជា៖ ត្រឡាច ប៉េងប៉ោះ ស្ពៃតឿ ស្ពៃចង្កឹះ...។ 
ប្រព័ន្ធស្រោចបាញ់សាចដូចភ្លៀងជួយអោយបងប្អូនមាមីងកសិករនៅឃុំ ត្រាងវៀត
ម្ចាស់ការគ្រប់គ្រង កែតម្រូវរបបទឹករួមចំណែកការពារសុខភាពដល់ពលករ

ជាពិសេស គឺមើមឆៃថាវក្រហមពូជមកពី ជប៉ុន និង កូរ៉េខាងត្បូង បានក្លាយទៅជាប្រភេទដំណាំចម្បង ផ្តល់ទិន្នផលខ្ពស់ដោយសារសមស្របជាមួយនឹងស្រទាប់ដីលើនៅទីនេះនិងបទពិសោធក្នុងការថែទាំរបស់ បងប្អូនមាមីង។
តំបន់ដាំបន្លែសុវត្ថិភាពរបស់ឃុំ ត្រាងវៀត្របមូលផ្តុំជាសំខាន់នៅភូមិ ដុងកាវ

ប្រជាកសិករនៅ ត្រាងវៀត គោរពយ៉ាងតឹងរឹងនូវខ្សែសង្វាក់ ផលិតកម្មតាំងពីផ្នែកផលិតបន្លែរហូតដល់ប្រមូលផលប្រមូលទិញផលិតផលសុវត្ថិភាព។ ផលិតផលសុវត្ថិភាពនៅ ត្រាងវៀត កំពុងបញ្ជាក់នូវពាណិជ្ជសញ្ញាបន្តិចម្ដងៗមិនត្រឹមតែបម្រើនៅទីផ្សារ ហាណូយប៉ុណ្ណោះទេ ថែមទាំងឈានទៅកាន់បណ្តាខេត្តជិតខាងទៀតដូចជា៖ ភូ-ថ ថាយង្វៀន ហាយផុង ហាយយឿង...។
ទម្រង់រូបភាពបង្កបង្កើនផលបន្លែសុវត្ថិភាពនៅឃុំ ត្រាងវៀត បាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់អោយបងប្អូនមាមីងប្រជាកសិករ

អាស្រ័យដោយបង្កបង្កើនផលបន្លែសុវត្ថិភាព ជីវភាពរស់នៅរបស់បងប្អូនមាមីងបានកែលម្អ គ្រួសារដាំបន្លែនីមួយៗ ចំណូលជាមធ្យមពី ២០០ - ៣០០ លានដុងក្នុងមួយឆ្នាំធ្វើអោយមុខមាត់ឃុំជនបទ ផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកកសាងជនបទថ្មីនៅតំបន់ដីប៉ែកខាងពាយ័ព្យនៃរដ្ឋធានី៕
ហ្វាងតឹម - ណាមសឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖