Thứ 7, 19/08/2017, 5:8 GMT+7
រដ្ឋធានី ហាណូយ - ដែនដីដែលមានភូមិសិប្បកម្មរាប់រយកន្លែង
09:35, 01/07/2016
រាជធានី ថាំងឡុង កាលសម័យដើមដែលបច្ចុប្បន្នគឺជារដ្ឋធានី ហាណូយល្បីឈ្មោះជាដែនដីដែលមានភូមិសិប្បកម្មរាប់រយកន្លែង ដែលប្រមូលផ្ដុំសម្រិតសម្រាំងនិងរីកសាយភាយនូវមុខរបរសិប្បកម្មប្រពៃណីវៀតណាមជាច្រើន។
ភូមិសិប្បកម្មឆ្លាក់ស្ពាន់ ងូសា ផ្ដើមកំណើតចេញពីជាងទងឆ្លាក់ស្ពាន់មួយចំនួនមានស្រុកកំណើតនៅតំបន់ ធន់ថាញ់ (ខេត្ត បាក់និញ) និង វ៉ាន់ឡឹម (ខេត្ត ហ៊ឺងអៀន) រួមគ្នាបង្កើតសិប្បកម្មឆ្លាក់ស្ពាន់នៅបឹង ទ្រុកបាច់
 
មុខរបរប៉ាក់មាននៅមូលដ្ឋានជាច្រើនប៉ុន្តែសម្រេចបាន
ដល់កំរិតដ៏សម្រិតសម្រាំងនិងបចេ្ចកទេសដ៏ប៉ិនប្រសប់
គឺគ្មានទីកន្លែងណាអាចប្រៀបផ្ទឹមបាននឹងអ្នកភូមិ
ក្វឹតដុង ឃុំ ក្វឹតដុង ស្រុក ធឿងទិន (ហាណូយ) ឡើយ

តាមបណ្តោយថេរវេលានៃប្រវត្តិសាស្រ្តក្រុមជាងសិប្បកម្មដ៏ចំណានៗ បាននាំក្រុមគ្រួសារ ភូមិស្រុក ពីគ្រប់ទិសទីមកកាន់រាជធានី ថាំងឡុង ដើម្បីចាប់ផ្ដើមនិងប្រកបអាជីព បង្កើតជាភូមសិប្បកម្មផ្សេងៗដូចជា ប៉ាក់ក្វឹតដុងត្បាញផ្ដៅឬស្សី ភូវិញ ឆ្លាក់ស្ពាន់ ងូសា ជាដើម សង្កាត់សិប្បកម្មផ្សេងៗ ដូចជា ហាងបាក ហាងហ្គាយ ហាងណន។ល។
 
ភូមិសិប្បកម្មសូត្រ វ៉ា នភុក ស្ថិតនៅសង្កាត់ វ៉ា នភុក ខណ្ឌ ហាដុង (រដ្ឋធានី ហាណូយ) ល្បីល្បាញដោយរបរត្បាញដែលមានអាយុកាលជាងមួយពាន់ឆ្នាំ
មានចម្ងាយពីមជ្ឈមណ្ឌលទីក្រុងប្រមា ណ ១៥ គីឡូម៉ែត្រ ភូមិផ្កាប្រពៃណី តីទឺវ ស្ថិត នៅខណ្ឌ បាក់ទឺលៀម ត្រូវបានចាត់ទុកជាភូមិផ្កាធំបំផុតនៅ ហាណូយ
 
មកកាន់ភូមិសិប្បកម្មត្បាញផ្ដៅឫស្សី ភូវិញ ឃុំ ភូងា ស្រុក ជឿងមី (ហាណូយ) យើង ងាយប្រទះឃើញ ចាប់ពីក្មេងដល់មនុស្សចាស់ចាប់ចិត្តដិតអារម្មណ៍នឹងផ្នត់ពត់នៃ ដើមផ្តៅ ឫស្សី ដៃទន់ភ្លន់ទាំងគូ “ត្បាញបាន” នូវរចនាបទដ៏ទាក់ភ្នែក

បច្ចុប្បន្ននេះ ហាណូយ មានភូមិសិប្បកម្មប្រមាណជា ១.៣០០ កន្លែងគឺស្មើជាងពាក់កណ្ដាលនៃចំនួនភូមិសិប្បកម្មសរុបក្នុងទូទាំងប្រទេស ក្នុងចំណោមនោះ មានភូមិសិប្បកម្មប្រពៃណីប្រមាណជិត ២៥០ កន្លែង។ ការអភិវឌ្ឍនៃភូមិសិប្បកម្មផ្សេងៗ នៅ ហាណូយ មិនត្រឹមតែរួមចំណែកលើកកំពស់ ជីវភាពសេដ្ឋកិច្ចនៃប្រជាជនប៉ុណ្ណោះទេ គឺថែមទាំងបន្សល់ទុកនូវដានស្នាមវប្បធម៌ប្រពៃណីលើដែនដីរដ្ឋធានីប្រកបដោយខឿនវប្បធម៌អរិយធម៌ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ៕

ហាយអៀន - ថាញ់ហា - ហ៊ុយហ៊ុង - ក្វាងក្វៀត - មិញក្វៀត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ