Thứ 7, 21/10/2017, 15:19 GMT+7
រដ្ឋធានី ហាណូយ បៃតងស្រងាត់ដោយជួររុក្ខជាតិ
14:45, 22/03/2016
ជួរនៃដើមរុក្ខជាតិទាំងឡាយនៅតាមដងវិថីនានានៅរដ្ឋធានីមិនត្រឹមតែ នាំមកនូវម្លប់ត្រជាក់ បរិយាកាសបរិសុទ្ធប៉ុណ្ណោះទេគឺថែមទាំងក្លាយទៅជារូបភាពពិសេសដាច់ដោយឡែករបស់រដ្ឋធានី ហាណូយ មួយដ៏បុរមបុរាណនិងសាន្តត្រាណ។

ហាណូយ ជាមួយនឹងដងវិថីទាំងឡាយដែលមានឈ្មោះដ៏ជិតស្និទ្ធនឹងអ្នកផងទាំងពួងដូចជា៖ គីមម៉ា ហ្វាងយីវ ដែលគ្របដោយម្លប់ត្រឈឹងត្រឈៃនៃដើមគ្រាប់បែកដែលមានអាយុកាលដ៏យូរលង់ វិថី បាទ្រៀវ វិថី ង្វៀនយូ ឈ្ងុយឈ្ងប់ដោយពិដោរនៃផ្កាអំបែងថ្ងៃ នាចុងរដូវស្លឹកឈើជ្រុះ ជួរដើម សូវ (Dracontomelon duperreanum) គគ្រោតគគ្រាតត្រៀបត្រាហូរហែជាជួរត្រង់ភ្លឹង តាមដងវិថី ត្រឹនភូ ផានឌិញភុង ពណ៌នៃផ្កាក្ងោកដ៏ស្រស់ឆើតឆាយនាដើមរដូវប្រាំងបញ្ចាំងស្រមោលលើផ្ទៃបឹង ហ័នគៀម ជាដើម។
 
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំសូមឧទ្ទេសនាមនូវ រូបភាពមួយចំនួនពីរុក្ខជាតិបៃតងនៅតាម ដងវិថីនានានៃរដ្ឋធានី ហាណូយ៕

វិថី ផានឌិញភុង គ្របដោយម្លប់ត្រជាក់ល្ហឹមពីដើមរុក្ខជាតិពណ៌បៃតងស្រងាត់

វិថី ហ្វាងយីវ ជាមួយជួរដើមគ្រាប់បែកដែលមានអាយុកាលដ៏យូរលង់

ជ្រុងវិថី ម៉ាយស៊ន់ធឿង

ដើមរុក្ខជាតិលើដងវិថី គីមម៉ា

អានថាញ់ដាត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ