Thứ 5, 25/05/2017, 2:47 GMT+7
រដ្ឋធានី ហាណូយ អភិវឌ្ឍ កសិកម្មបច្ចេកវិទ្យាខ្ពស់
18:05, 16/11/2016
សំដៅលើកកំពស់ទិន្នផលគុណភាពនិងតម្លៃកសិផលនោះរដ្ឋធានី ហាណូយ បានអនុម័តឆ្លងកម្មវិធីអភិវឌ្ឍន៍ក សិកម្មបច្ចេកវិទ្យាខ្ពស់ដំណាក់កាល ២០១៦ - ២០២០។
រដ្ឋធានី ហាណូយ បានធ្វើប្លង់មេវាលស្រែទាំងឡាយឡើងវិញ បង្កលក្ខខណ្ឌងាយស្រួលដល់បណ្តាមូលដ្ឋានកសាងទម្រង់រូបភាពផលិតកសិកម្មជាច្រើនតាមទិសដៅដាំសម្រាប់លក់និងអនុវត្តយន្តូបនីយកម្ម

ទម្រង់រូបភាពដាំផ្កាបញ្ចះមាសអនុវត្តបច្ចេកទេសជឿនលឿនដាំនៅក្នុងអាគារសំណាញ់ នៅសង្កាត់ តីទឺវ ខណ្ឌ បាក់ទឺលៀម

តាមកម្មវិធីនេះ ហាណូយ នឹងកសាងតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ ១ ទម្រង់រូបភាពផលិតពូជចំនួន ៩ ទម្រង់រូបភាពសម្តែងបង្ហាញផលិតកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ចំនួន ៥១ ទម្រង់រូបភាពកែច្នៃ ជាបឋម រក្សាទុក កែច្នៃចំនួន ២២សហគ្រាសកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ចំនួន ៣។ល។
 
សិប្បកម្មដាំផ្កាជាច្រើននៅទីរួមស្រុក ភុង ស្រុក ដានភឿង បានក្លាហានអនុវត្តច្ចេកវិទ្យាចិញ្ចឹមបណ្តុះជាលិកាក្នុងការផលិតផ្កា នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ដល់ប្រជាកសិករ

ហាណូយ ជម្រុញខ្លាំងយន្តូបនីយកម្មក្នុងការបង្កបង្កើនផលស្រូវ

ឧទ្ទេសនាមពីកសិផលអនុវត្តបច្ចេកវិទ្យាខ្ពស់នៅផ្សារណាត់កសិកម្មនិងភូមិសិប្បកម្ម ហាណូយ

អនុវត្តបច្ចេកវិទ្យាខ្ពស់ទៅក្នុងផលិតកម្មកសិកម្មមានអត្ថន័យសំខាន់ចំពោះការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធកសិកម្មរដ្ឋធានីហាណូយ ផ្សារភ្ជាប់នឹងការកសាងជនបទថ្មីតាមទិសដៅទំនើបនិងចិរភាព៕

ង៉ុកគី - ឌិញហ្វេ - ទ្រីញវ៉ាន់ - ភឿងអាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ