Thứ 3, 16/10/2018, 14:50 GMT+7
ស្រុក យ៉ាឡឹម កំណត់ពាណិជ្ជសញ្ញាបន្លែសុវត្ថិភាព
10:22, 02/08/2018
ជាមួយផ្ទៃដីកសិកម្មទំហំ ៥.៦០០ ហិកតាស្រុក យ៉ាឡឹម (ហាណូយ) បាន លើកគម្រោងប្លង់មេតំបន់ផលិតកម្មឯកវប្បកម្មបន្លែសុវត្ថិភាពជិត ៤០០ ហិកតា តាមទិសដៅ VietGA P។
ជារៀងរាល់ឆ្នាំ ស្រុកបានផ្គត់ផ្គង់ឱ្យទីផ្សារប្រមាណ ៨០.០០០ តោនបន្លែ គ្រប់ប្រភេទ ផ្ដល់ចំណូលជាមធ្យម ពី ៣០០ ទៅ ៤០០ លានដុងក្នុងមួយហិកតាក្នុងមួយឆ្នាំ ខ្ពស់ជាងដំណាំស្រូវពី ១ - ២ ដង។
 
ផលិតបន្លែសុវតិ្ថភាពនាំមកនូវចំណូលខ្ពស់ជូនបងប្អូនមាមីងកសិករ
 
បច្ចុប្បន្ននេះ បណ្តាផលិតផលបន្លែសុវត្ថិភាពនៃស្រុក យ៉ាឡឹម ដូចជា៖ ប៉េងប៉ោះ ស្ពៃបូកគោ ស្ពៃក្តោបឆៃថាវខៀវ សណ្តែកហ័រឡាំងតាវ...ដែលតិចឬច្រើនក៏មានពាណិជ្ជសញ្ញាហើយ។ 
 
កម្មាភិបាលគ្រប់គ្រងសហករណ៍ផលិតកម្មអាជីវកម្ម សេវាកម្មកសិកម្មឃុំ វ៉ាន់ឌឹក បានណែនាំបងប្អូនមាមីងកសិករអំពីវិធីសាស្រ្ដបង្ការកំចាត់ដង្កូវជំងឺអោយដំណាំស្ពៃបូកគោ

ជាពិសេស បន្លែស្អាតនៃឃុំ វ៉ាន់ឌឹក បានមានតែមម៉ាកនិងសំបកវេចខ្ចប់កំណត់សម្គាល់ ត្រូវបានផ្គត់ផ្គង់អោយផ្សារទំនើប ផ្ទះបាយនៃសាលារៀនជាច្រើននៅ ហាណូយ និងបណ្តាខេត្តជិតខាង។
 
ដោយសារផ្តោតទៅលើការវិនិយោគ អភិវឌ្ឍការដាំបន្លែសុវតិ្ថភាពនិងការអនុវត្តយ៉ាងតឹងរ៉ឹងរបៀបផលិតកម្មទើបអស់រយៈពេលជាច្រើនឆ្នាំមកនេះបន្លែសុវត្ថិភាពនៃស្រុក យ៉ាឡឹម បង្កើតបានពាណិជ្ជសញ្ញា

ការវេចខ្ចប់និងបិទស្លាកសញ្ញាធានានូវគុណភាពបន្លែសុវត្ថិភាពនៅសហករណ៍ផលិតកម្ម អាជីវកម្ម សេវាកម្មកសិកម្មឃុំ វ៉ាន់ឌឹក

បន្លែសុវត្ថិភាពស្រុក យ៉ាឡឹម កំពុងតែបញ្ជាក់បាន នូវពាណិជ្ជសញ្ញាបន្តិចម្ដងៗ រួមចំណែកយ៉ាងសកម្មក្នុងការងារការពារសុខភាព ធានាសុវត្ថិភាពភោជនាហារដល់ពេលបាយរបស់គ្រួសារនីមួយៗ៕
ហ្វាងតឹម - ណាមសឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖