Thứ 6, 23/06/2017, 22:43 GMT+7
ហាណូយ ពង្រីកបណ្ដាទម្រង់រូបភាព ដំណាំហូបផ្លែពិសេសប្រចាំតំបន់
08:08, 04/01/2016
ដើម្បីលើកកំពស់តំលៃសេដ្ឋកិច្ចនិងគុណភាពដំណាំហូបផ្លែ ទីក្រុង ហាណូយ បានស្ថាបនានិងដំណើរការគម្រោងអភិវឌ្ឍប្រភេទដំណាំហូបផ្លែ មួយចំនួនមានតំលៃសេដ្ឋកិច្ចខ្ពស់ដំណាក់កាល ២០១២ - ២០១៦។
ក្រូចកាញ់នារដូវប្រមូលផលនៅតំបន់បង្កបង្កើនផលប្រមូលផ្តុំនៅស្រុក ធឿងទីន 

គម្រោងបានជ្រើសរើសដំណាំស្នូលបួនប្រភេទរួមមាន៖ ក្រូចកាញ់ ក្រូចថ្លុងយាន មៀនក្រទុំចេកអំបូង។
ចេកអំបូងជាដំណាំមួយក្នុងចំណោមដំណាំទាំងបួនប្រភេទដែលស្ថិតក្នុងគម្រោង
អភិវឌ្ឍដំណាំហូបផ្លែដំណាក់កាល ២០១២-២០១៦ របស់ទីក្រុង ហាណូយ

ហាណូយ បានស្ថាបនាទំរង់រូបភាពស្នូលប្រមូលផ្ដុំ ចំនួន ៣១កន្លែងមានម៉ាកសំគាល់ភូមិសាស្រ្តនិងចុះឈ្មោះការពារពាណិជ្ជសញ្ញាដំណាំហូបផ្លែពិសេសប្រចាំតំបន់រួមមាន៖ តំបន់ដាំក្រូចថ្លុងយាននៅបណ្ដាស្រុក ជឿងមី មីឌឹក តំបន់ មៀនក្រទុំនៅ ក្វឹកអ្វាយ ហ្វាយឌឹកតំបន់ចេកផ្សាំដោយជាលិកានៅយ៉ាឡឹម ដុងអាញ់ តំបន់ក្រូចកាញ់នៅ ថាញ់អ្វាយ និង ធឿងទីន។បច្ចុប្បន្ន ហាណូយ កំពុងស្ថាបនាចំការហូបផ្លែពូជជំនាន់ដំបូងដោយមួយបរិមាណផលិត ១៥០.០០០ ដើម ពូជគុណភាពខ្ពស់ ក្នុងមួយឆ្នាំ ដាំសម្ដែងបង្ហាញដំណាំហូបផ្លែពិសេសប្រចាំតំបន់មួយចំនួននិងលើកកំពស់ការងារថែទាំក្រោយប្រមូលផលអោយបងប្អូនប្រជាកសិករ។
តំបន់ដាំក្រូចថ្លុងយានប្រមូលផ្តុំនៅបណ្ដាស្រុក ជឿងមី និង មីឌឹក

ការអភិវឌ្ឍដំណាំហូបផ្លែពិសេសប្រចាំតំបន់ត្រូវបានចាត់ទុកជាគោលដៅមួយដែលបានរួមចំណែកបង្កើនចំណូលអោយប្រជាកសិករនៅបណ្ដាស្រុកជាយក្រុង ឆ្លើយតបទៅនឹងតំរូវការ ប្រើប្រាស់របស់បងប្អូនក្នុងក្រុង ស្ថាបនាពាណិជ្ជសញ្ញាដំណាំហូបផ្លែនៃរដ្ឋធានី៕
ចូវយ៉ាង - ត្រឹនហ៊ន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ