Chủ nhật, 21/10/2018, 15:26 GMT+7
គយ​នៅឯ​អាកាសយានដ្ឋាន​ តឹនសឺនញ៉ឹត ​រឹបអូស​ទូរស័ព្ទ iPhone ស៊េថ្មីជាង ២៥០ គ្រឿង​រត់ពន្ធ​ពី​អាមេរិក
22:22, 25/09/2018
កាលពីល្ងាចថ្ងៃទី ២៥ ខែ កញ្ញា សាខាគយច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ​ តឹនសឺនញ៉ឹត (នាកយដ្ឋានគយទីក្រុង ហូជីមិញ) បានអោយដឹងថា៖ អង្គភាពនេះទើបបានរកឃើញនិងរឹបអូសជាបណ្ដោះអាសន្នទូរស័ព្ទ iPhone ស៊េរីថ្មីរត់ពន្ធ​ជាង ២៥០ គ្រឿង​នៅក្នុង​អីវ៉ាន់​របស់​អ្នកដំណើរ​អាមេរិក​ ៤​ នាក់​​ដែលមក វៀតណាម តាមជើងហោះហើរ CX767, និង CI781។​
​ក្រោយពេលត្រួតពិនិត្យ អ្នកដំណើរ​ដែល​បានមក​​ពី​សហរដ្ឋអាមេរិកទាំងនោះ​មិនអាច​ផ្តល់នូវ​ឯកសារ​ត្រឹមត្រូវ​សម្រាប់​ទូរស័ព្ទ​ទាំង ២៥០ គ្រឿងដែលមាន​តម្លៃ​សរុបប្រមាណជា ៦,៥ ពាន់​លាន​ដុង​។​
ទូរស័ព្ទ iPhone ជាង ២៥០ គ្រឿង​​ដែលមាន​តម្លៃ​សរុបប្រមាណជា ៦,៥ ពាន់​លាន​ដុង ត្រូវបាន​រឹបអូស​ជាបណ្ដោះអាសន្ន។ រូបថត៖ អាញ់ទន់
   
​លោក ត្រឹនង៉ុកអាញ់ អនុប្រធាននៃសាខា​គយ​ច្រកទ្វារអាកាសយានអន្តរជាតិ តឹនសឺនញ៉ឹត ​បាន​អោយដឹង ថា៖ តាមបទ​ប្បញ្ញត្តិ​ ​តម្រូវអោយអ្នក​នាំចូល​ទូរ​ស័ព្ទ​ចល័ត​ចុះបញ្ជី​សម្រាប់​ការត្រួតពិនិត្យ​គុណភាពនៅពេលបំពេញបែបបទបញ្ចេញទំនិញពីគយ។ ​

អ្នក​អដំណើរដែលនាំចូល​​ទូរសព័ព្ទមិន​បានធ្វើ​ដូច្នេះ​នឹងត្រូវ​រង​ការផាកពិន័យ​និង​បង្គាប់​អោយធ្វើ​ការនាំ​ចេញទំនិញ​របស់​ពួកគេ​វិញ​។​
 
​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​ប្រភព​នៃ​ទូរស័ព្ទ​និង​អ្នកដំណើរ​អាមេរិក​ទាំង ៤ នាក់​ដែល​ព្យាយាម​រត់ពន្ធ​ទូរស័ព្ទ​ទាំងនោះ​៕
អាញ់ទន់ (ទីភ្នាក់ងារព័ត៌មានវៀតណាម)

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖