Thứ 3, 21/08/2018, 2:4 GMT+7
ចាប់ផ្ដើមដំណើរការ "ដំណើរដឹកជញ្ជូន ចំណេះដឹង - ដឹកជញ្ជូនអនាគត"
09:44, 07/08/2018
ថ្មីៗ នេះ ឈុតផលិតផលចំនួន ៣៖ បណ្ណាល័យឡានក្រុង" ដំណើរដឹកជញ្ជូនចំណេះដឹង - ដឹកជញ្ជូនអនាគត" ស្ថានីយ៍រង់ចាំឡានក្រុងនិងក្តារចុចរកមើលព័ត៌មានអេឡិចត្រូនិកបានដាក់អោយប្រើប្រាស់នៅទីក្រុង ហូជីមិញ។
លោក ឡេហ្វាង ប្រធានក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតវិថីសៀវភៅទីក្រុង ហូជីមិញ អោយដឹងថា៖ ទម្រង់បណ្ណាល័យឡានក្រុងសំដៅនាំមកឱ្យប្រជាជននូវបរិយាកាសសាកល្បងថ្មីមួយ ប្លែកច្នៃប្រឌិត រួមចំណែកដល់ការអភិវឌ្ឍវប្បធម៌អាននិងចែករំលែកបន្តៗ គ្នានូវការបំផុសគំនិតអានសៀវភៅយ៉ាងទូលំទូលាយដល់សហគមន៍
ទម្រង់រូបភាពឡានក្រុងបណ្ណាល័យលើកដំបូងបានបង្ហាញខ្លួននិងដាក់អោយដំណើរការ
ចាប់ពី ខែ មេសា ឆ្នាំ ២០១៨

លម្ហនៅខាងក្នុងឡានក្រុងត្រូវបានរៀបចំប្រៀបដូចជាបណ្ណាល័យតូចមួយ

ទន្ទឹមនឹងនេះដែរ រួមចំណែកដល់ការលើកកម្ពស់គុណភាពសេវាកម្មនិងសតិ សម្បជញ្ញៈក្នុងការប្រើប្រាស់មធ្យោបាយចរាចរណ៍សាធារណៈ។ នេះគឺជាទម្រង់រូបភាពបណ្ណាល័យឡានក្រុងដំបូងបង្អស់ក្នុងទូទាំងប្រទេស។ 
ប្រជាជនស្វែងរកព័ត៌មានអំពីសៀវភៅនិងតារាងពេលវេលានៃការចេញដំណើរទៅមករបស់ខ្សែឡានក្រុង

បណ្ណាល័យឡានក្រុង "ដំណើរដឹកជញ្ជូនចំណេះដឹង - ដឹកជញ្ជូនអនាគត" មានទំហំទទឹង ១,៥ ម៉ែត្រនិងមានប្រវែង ៦ ម៉ែត្រត្រូវបានចម្លងតាមពីដំណើររថយន្តផ្សារភ្ជាប់ជាមួយសិស្សនិស្សិត ចេញដំណើរពីចំណតឡានក្រុងខ័ណ្ឌលេខ ៨ ទៅកាន់ភូមិសកលវិទ្យាល័យ ធូឌឹក។
មានសៀវភៅជាច្រើនប្រភេទបានដាក់តាំងនៅខាងក្នុងបណ្ណាល័យឡានក្រុងសម្រាប់ បម្រើប្រជាជន

បរិយាកាសនៅខាងក្នុងឡានក្រុងត្រូវបានរៀបចំប្រៀបដូចជាបណ្ណាល័យតូចមួយមានធ្នើរឈើរៀបដាក់ជាជួរតុ កៅអីសម្រាប់ភ្ញៀវមកទស្សនានិងអានសៀវភៅ...៕
អានហៀវ - ឡេអៀនថាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖