Thứ 4, 26/09/2018, 0:4 GMT+7
ជំហានអភិវឌ្ឍរបស់ទីក្រុងដែលប្រសិទ្ធនាមតាមឈ្មោះលោកអ៊ំ ហូ
09:28, 19/01/2018
ក្រោយអំឡុងពេល ៤២ ឆ្នាំចាប់ពីថ្ងៃបង្រួបបង្រួមប្រទេសជាតិ (១៩៧៥ - ២០១៧) ទីក្រុង ហូជីមិញ មានជំហានអភិវឌ្ឍគួរអោយភ្ញាក់ផ្អើល សម្រេចបានសមិទ្ធផលធំៗ ជាច្រើន ជាជំហានៗ អះអាងបញ្ជាក់នូវតួនាទីជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ សង្គមនាំមុខគេក្នុងទូទាំងប្រទេស។
ឆ្នាំ ២០១៦ ល្បឿនកំណើនសេដ្ឋកិច្ចទីក្រុងសម្រេចបាន ៨,០៥% ចំណូលមធ្យមក្នុងមនុស្សម្នាក់សម្រេច ៥.៤២៨ USD ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស ៣,៧ ពាន់លាន USD បង្កើនលំហូរនៃ ទុនវិនិយោគផ្ទាល់ពីបរទេសចូលទីក្រុងជិត ៤១ ពាន់លាន USD  ជាមួយនឹង ៦.៤៨៥ គម្រោង វិនិយោគពីបរទេសនៅមានសុពលភាព។
ស្ពាន ភូមី តភ្ជាប់ខណ្ឌលេខ ៧ មកខណ្ឌលេខ ២ ជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលទាំងឡាយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុង ហូជីមិញ

មន្ទីរពេទ្យកុមារទីក្រុង ហូជីមិញ ទើបបានសម្ពោធនិងដាក់អោយប្រើប្រាស់ជាមន្ទីរពេទ្យកុមារទំនើបបំផុតក្នុងទូទាំងប្រទេសជាមួយទ្រង់ទ្រាយ ១.០០០ គ្រែសម្រាប់អ្នកជំងឺ

ភ្ញៀវបរទេសមកទីក្រុង ហូជីមិញ ទស្សនានិងទិញវត្ថុអនុស្សាវរីយ៍នៅប្រៃសណីយ៍ទីក្រុង

ជ្រុងមួយនៃវិថីផ្កា ង្វៀនហេ្វ នានិទាឃរដូវឆ្នាំ រកា នព្វស័ក ២០១៧

ទន្ទឹមនឹងបណ្ដាសមិទ្ធផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ទីក្រុង ហូជីមិញ នៅជាមូលដ្ឋាននាំមុខក្នុងទូទាំងប្រទេសអំពីការបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ជាទីផ្ដើមគំនិតបំផុសនិងអនុវត្តល្អនូវបណ្ដាចលនា៖ តបស្នងសងគុណក សាងផ្ទះឧបការគុណ ផ្ទះមេត្តាធម៌ គាំពារអ្នកជំងឺក្រីក្រ យកចិត្តទុកដាក់ដល់ជីវភាពកម្មករ ពលករ...៕
មិញហៀវ - ឯកសារទីភ្នាក់ងារព័ត៌មានវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖