Thứ 6, 23/06/2017, 22:42 GMT+7
ទីក្រុង ហូជីមិញ ជាមួយការងារកសាងជនបទថ្មី
19:26, 10/01/2016
បន្ទាប់ពី ៥ ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មីទីក្រុង ហូជីមិញ បានមានឃុំចំនួន ៥០/៥៦ ចំណុះស្រុកជាយក្រុងចំនួន ៥ គឺ គូជី ហុកម៉ូន ប៊ិញចាញ់ ញ៉ាប៉ែ និង កឹនយើ សម្រេចបានស្តង់ដារជនបទថ្មី។ ក្នុងនោះ គូជី គឺជាស្រុកជនបទថ្មីដំបូងបង្អស់នៃទីក្រុង ហូជីមិញ។
ជ្រុងមួយនៃតំបន់កសិកម្មបច្ចេកវិទ្យាខ្ពស់ទីក្រុង ហូជីមិញ
 
ថែទាំបន្លែសុវត្ថិភាពនៅសហករណ៍ ង៉ាបាយ៉ុង ឃុំជនបទថ្មីស៊ន់ធើយថឿង ស្រុក ហុកម៉ូន

កត់សម្គាល់ពីចលនា “ទីក្រុងរួបរួមកម្លាំងកសាងជនបទថ្មី” អោយឃើញថា ទីក្រុង ហូជីមិញ មានវិធីសាស្រ្តល្អៗជាច្រើន របៀបធ្វើប្រកបដោយប្រសិទ្ធភាពជាមួយនឹងគោលដៅគិតគូរដល់ជីវភាពរស់នៅខាងសម្ភារៈ ស្មារតីជូនប្រជាជននិងកាត់បន្ថយភាពក្រីក្រដោយស្ថិរភាព។
ឃុំជនបទថ្មី តឹនថុងហូយ ស្រុក គូជី អភិវឌ្ឍរបរធ្វើបាញ់ត្រាង ប្រពៃណី
 
ដាំបន្លែនិងផ្លែឈើតាមស្តង់ដារ VietGAP នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ដល់បងប្អូនប្រជាកសិករនៅបណ្តាស្រុកជាយក្រុង

គិតដោយឡែកតែកម្មវិធីលុបបំបាត់ផ្ទះ បណ្តោះអាសន្នទ្រុឌទ្រោមក្នុងរយៈពេល ៥ ឆ្នាំមានផ្ទះចំនួន ២.៣៦៧ ខ្នងត្រូវបានជួសជុលសង់ថ្មីដោយថវិកាសរុបជិត ១០០ ពាន់លានដុង៕
ត្រឹនក្វឹកថាយ - ម៉ាញ់លិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖