Thứ 2, 26/06/2017, 0:24 GMT+7
ទីក្រុង ហូជីមិញ តែងតែអោយតំលៃខ្ពស់ យកចិត្តទុកដាក់ជានិច្ចកាលលើការពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយ កម្ពុជា
21:39, 26/10/2016
ថ្ងៃទី ២០ ខែ តុលា​ លោក ង្វៀនថាញ់ផុង ប្រធានគណ:កម្មាធិការប្រជាជនទីក្រុង ហូជីមិញ បានទទួលស្វាគមន៍លោក វ៉ាគឹម ហុង ទេសរដ្ឋមន្ត្រី ប្រធានគណ:កម្មាធិការព្រំដែនជាតិ កម្ពុជា និងជាប្រធានគណ:កម្មាធិការខណ្ឌសីមា បោះបង្គោលព្រំដែន ដីគោក កម្ពុជា - វៀតណាម ដែលកំពុងទស្សនកិច្ចនិងធ្វើការនៅ វៀតណាម...
អបអរសាទរលទ្ធផលដ៏ល្អរបស់សម័យប្រជុំរវាងប្រធានទាំងពីរនៃគណ:កម្មាធិការចម្រុះខណ្ឌសីមា បោះបង្គោលព្រំដែនដីគោករវាងប្រទេសទាំងពីរ លោក ង្វៀនថាញ់ផុង សម្តែងក្តីសង្ឃឹមថា ការខិតខំប្រឹងប្រែងនិងសុច្ឆន្ទៈសហប្រតិបត្តិការរបស់ទ្វេភាគីនឹងកសាងបានសម្រេចនូវខ្សែព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាពនិងរីកចំរើនរវាងប្រទេសទាំងពីរ។ 
 
ប្រធានគណ:កម្មាធិការប្រជាជនទីក្រុង ហូជីមិញ ង្វៀនថាញ់ផុង (ខាងស្តាំ) អញ្ជើញទទួលស្វាគមន៍លោក វ៉ាគឹមហុង ទេសរដ្ឋមន្រ្តី ប្រធានគណ:កម្មាធិការព្រំដែនជាតិ កម្ពុជា កំពុងទស្សនកិច្ចនិងធ្វើការនៅវៀតណាម។ រូបថត៖ ថាញ់វូ - ទីភ្នាក់ងារព័ត៌មានវៀណាម

ប្រធានគណ:កម្មាធិការប្រជាជនទីក្រុង ហូជីមិញ សង្កត់ធ្ងន់ថា អាជ្ញាធរនិងប្រជាជនទីក្រុង ហូជី មិញ យកចិត្តទុកដាក់ និងធ្វើអោយអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីថែរក្សា ពង្រឹង ពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរជាមួយនឹងព្រះរាជាណាចក្រ កម្ពុជា និយាយរួម ជាមួយនឹងបណ្តាក្រសួង ស្ថាប័ន  មូលដ្ឋាននៃប្រទេសកម្ពុជា និយាយដោយឡែក។
ទិដ្ឋភាពនៃការទទួលស្វាគមន៍។ រូបថត៖ ថាញ់វូ  - ទីភ្នាក់ងារព័ត៌មានវៀតណាម

ដោយមានសោមនស្សរីករាយប្រកាសលទ្ធផលនៃកិច្ចប្រជុំទាំងពីរ ប្រធានគណ:កម្មាធិការចម្រុះខណ្ឌ សីមា បោះបង្គោលព្រំដែនដីគោករវាងប្រទេសទាំងពីរ ទើបតែបានបញ្ចប់ លោក វ៉ាគឹមហុង បានបញ្ជាក់ថា ទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរក៏ដូចជារវាងបណ្តាមូលដ្ឋាននិងប្រជាជននៃប្រទេសទាំងពីរ ជាមួយនឹងស្មារតីសាមគ្គី ការទទួលខុសត្រូវ គណ: កម្មាធិការជំនាញទាំងពីរនឹងជាសារវន្ត នាំមកភាពជោគជ័យ ក្នុងការដោះស្រាយបញ្ហាខណ្ឌសីមា បោះបង្គោលព្រំដែនដីគោករវាងប្រទេសទាំងពីរក្នុងពេលឆាប់ៗ ខាងមុខ។
 
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ លោក ង្វៀនថាញ់ផុង និង លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ប្រធានគណកម្មាធិការព្រំដែនជាតិ កម្ពុជា អញ្ជើញថតរូបជាមួយប្រតិភូទាំងឡាយ។ រូបថត៖ ថាញ់វូ  - ទីភ្នាក់ងារព័ត៌មានវៀតណាម

ស្វឹនឃូ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖