Thứ 7, 21/04/2018, 7:32 GMT+7
ទីក្រុង ហូជីមិញ បង្កើនការគ្រប់គ្រងនិងតាមដានបញ្ជាក់ប្រភពគ្រឿងបរិភោគ
17:01, 18/03/2018
ក្រោយមួយរយៈពេលដាក់ឱ្យដំណើរការ គម្រោងគ្រប់គ្រងកំណត់សញ្ញាណនិងតាមដានបញ្ជាក់ប្រភពសាច់និងស៊ុតបក្សីស្រុករបស់ទីក្រុង ហូជីមិញ ទាក់ទាញបានការចូលរួមពីសំណាក់កសិដ្ឋានចំនួន ៥២៧ សត្តឃាតដ្ឋាននិងសិប្បកម្មវេចខ្ចប់សាច់បក្សីស្រុកចំនួន ១៧ សិប្បកម្មវេចខ្ចប់ស៊ុតបក្សីស្រុកចំនួន ៩...។
ក្នុងចំណោមសិប្បកម្មទាំងនេះ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត បាហ៊ន់ និងក្រុមហ៊ុនគ្រឿងបរិភោគ វិញថាញ់ដាត បានផ្គត់ផ្គង់ស៊ុតចេញទីផ្សារជាង ១ លានគ្រាប់ដែលមានបិទតែមតាមដានបញ្ជាក់ប្រភព។
 
ប្រជាជនប្រើស្មាតហ្វូនត្រួតពិនិត្យនិងតាមដានបញ្ជាក់ប្រភពស៊ុតដែលបានដាក់លក់នៅផ្សារ ទំនើប Co.opmartឌិញទៀនហ្វាង ខ័ណ្ឌ ប៊ិញថាញ់


ទីក្រុង ហូជីមិញ ក៏បានប្រកាសជាផ្លូវការនូវការត្រួតពិនិត្យការតាមដានបញ្ជាក់ប្រភពសាច់និងស៊ុតបក្សីស្រុកតាមការកំណត់នៅផ្សារ បេនថាញ់ និងប្រព័ន្ធផ្សារទំនើប Co.opmart Co.opExtra C o.opfood Co.opsmile... ។
 
អតិថិជនជ្រើសរើសផលិតផលសាច់ជ្រូកដែលមានការតាមដានបញ្ជាក់ប្រភព
នៅប្រព័ន្ធផ្សារទំនើប Co.opmart

ពិនិត្យសត្តឃាតដ្ឋានជ្រូកដែលមានបំពាក់កងកំណត់សញ្ញាណនិងទទួលបានគ្រប់គ្រាន់នូវព័ត៌មានតាមដានបញ្ជាក់ប្រភពនៅតាមផ្សារលក់ដុំនៅលើភូមិសាស្ត្រទីក្រុង ហូជីមិញ


ក្រៅពីនោះ ទីក្រុងហូជីមិញ នៅដំណើរការអនុវត្តគម្រោងគ្រប់គ្រង កំណត់សញ្ញាណនិងតាមដានបញ្ជាក់ប្រភពសាច់ជ្រូកឆ្លងតាមបណ្តាសកម្មភាពត្រួតពិនិត្យ អង្កេត ១០០% សាច់ជ្រូកនៅផ្សារលក់ដុំកសិផលនិងគ្រឿងបរិភោគ ប៊ិញឌៀន ហុកម៉ូន និងសត្តឃាតដ្ឋានមួយចំនួន នៅលើភូមិសាស្ត្រ។ ឆ្លងតាមការត្រួតពិនិត្យជាក់ស្តែងបានអោយឃើញថាអត្រា សាច់ជ្រូកដែល តាមដានបញ្ជាក់បានប្រភពនៅតាមទីផ្សារកើនឡើងឥតឈប់ឈរ៕
មីភឿង - បឹងបួ - ទីភ្នាក់ងារព័ត៌មានវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖