Thứ 2, 26/06/2017, 22:34 GMT+7
ទីក្រុង ហូជីមិញ ផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការលើកកំពស់គុណភាពប្រភពធនធានមនុស្ស
08:06, 23/10/2016
ទីក្រុង ហូជីមិញ កំពុងតែនាំមុខក្នុងទូទាំងប្រទេសអំពីល្បឿនកំណើនសេដ្ឋកិច្ច រួមចំណែកដល់ GDP ចំណូលថវិកាសរុបនៃទូទាំងប្រទេស។ ទីក្រុងមានឧត្តមភាពពីប្រភពធនធានមនុស្សដ៏សម្បូរឌីណាមិកច្នៃប្រឌិត...។ ដើម្បីរក្សាខ្ជាប់នូវតួនាទីជាក្បាលម៉ាស៊ីនអភិវឌ្ឍសេដ្ឋកិច្ចមជ្ឈមណ្ឌលវប្បធម៌សង្គមនៃទូទាំងប្រទេស បញ្ហាលើកកំពស់គុណភាពប្រភពធនធានមនុស្សត្រូវបានទីក្រុង ហូជី មិញ យកចិត្តទុក ដាក់ជាបន្ត។
តំបន់កសិកម្មបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ សម្លឹងមើលពីខាងលើ 

ស្រាវជ្រាវរកឃើញឆាប់នូវបរិមាណសំណល់នៃជាតិ មេឡាមីន ក្នុងបណ្តាផលិតផលទឹកដោះគោនិងចំណីសត្វនៅមជ្ឈមណ្ឌលស្រាវជ្រាវផ្សព្វផ្សាយ មណ្ឌលបច្ចេកវិទ្យាខ្ពស់ទីក្រុង ហូជីមិញ

ក្នុងផែនការអនុវត្តកម្មវិធីលើកកំពស់គុណភាពប្រភពធនធានមនុស្ស ដំណាក់កាល ២០១៦ - ២០២០ និងបណ្តាឆ្នាំជាបន្តបន្ទាប់ទីក្រុង ហូជីមិញ កំណត់បន្តការប្តូរថ្មីកម្មវិធីបណ្តុះបណ្តាលភ្ជាប់ទៅនឹងតម្រូវការតថភាពក្នុង បណ្តាវិស័យបណ្តុះ បណ្តាលវិជ្ជាជីវៈបណ្តុះបណ្តាលកង ជួរពាណិជ្ជករ កងជួរ អ្នកគ្រប់គ្រង ទន្ទឹមនឹងនោះ ផ្ដោតជាសំខាន់ទៅលើការទាក់ទាញអ្នកមាន ទេពកោសល្យក្នុងបណ្តាវិស័យវប្បធម៌ - វិចិត្រសិល្បៈ ហាត់ប្រាណ-កីឡា សុខាភិបាល-អប់រំ។ល៕
 
ទម្រង់ដំណាំបន្លែក្រោមរូបភាពជលវប្បកម្មក្នុងផ្ទះគ្របតង់នៅមណ្ឌលកសិកម្ម
បច្ចេកវិទ្យាខ្ពស់ទីក្រុង ហូជីមិញ
 
ពិនិត្យដំណើរនៃការលូតលាស់របស់ប្រទាលត្នោតចោតនៅម្ដុំដាំដំណាំខាងក្រៅផ្ទះសំណាញ់របស់មណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ទីក្រុង ហូជីមិញ
 
ប្រមូលផលប៉េងប៉ោះដាំក្នុងផ្ទះគ្របតង់

តៀនលឹក - ម៉ាញ់លិញ - អានហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖