Thứ 6, 21/07/2017, 21:40 GMT+7
បងប្អូនអាណិកជនរួមកម្លាំងគ្នា កសាងទីក្រុងដែលបានប្រសិទ្ធនាមតាមឈ្មោះលោកអ៊ំ ហូ
13:17, 11/01/2017
"បងប្អូនអាណិកជនរួមកម្លាំងគ្នាកសាងទីក្រុង ហូជីមិញ អភិវឌ្ឍន៍ឆាប់រហ័ស ចីរភាពនិងសមាហរណកម្មអន្តរជាតិ" ជាប្រធានបទនៃ កិច្ចប្រជុំជនជាតិ វៀតណាម នៅក្រៅប្រទេសលើទូទាំងពិភពលោកឆ្នាំ ២០១៦ ត្រូវបានរៀបចំឡើងដោយក្រសួងការបរទេសនិងគណៈ កម្មាធិការប្រជាជនទីក្រុង ហូជីមិញ រួមគ្នាចាត់តាំង ដែលបានប្រព្រឹត្តឡើងនាពាក់កណ្ដាល ខែ វិច្ឆិកា កន្លងមក។
ជាកិច្ចប្រជុំដែលបានរៀបចំឡើងជាលើកដំបូងបានទាក់ទាញប្រតិភូជាអាណិកជនចំនួនជិត៥០០ នាក់អញ្ជើញមកចូលរួមពិភាក្សាផ្ដល់យោប់វិធានការដំណោះស្រាយសម្រាប់វិស័យជាគន្លឹះផ្សេងៗ ដែលអាចនឹងបង្ក - បង្កើតឡើងនូវជំហាន លោតផ្លោះអោយទីក្រុងដូចជាការរៀបចំប្លង់គោល - អភិវឌ្ឍន៍ប្រកបដោយ ចីរភាព ប្រភពធនធានមនុស្សវិទ្យាសាស្រ្ត-បច្ចេកវិទ្យានិងការវិនិយោគ-ទីផ្សារ។ល។
ទិដ្ឋភាពរួមនៃកិច្ចប្រជុំ

តំណាងនៃបងប្អូនអាណិកជនមកពីទ្វីបទាំង ៥ អញ្ជើញជូនបាច់ផ្កាដល់លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក នាឱកាសនាយករដ្ឋមន្រ្តីអញ្ជើញមកចូលរួមនិងថ្លែងយោបល់
ក្នុងកិច្ចប្រជុំ
នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំ ក្រុមប្រតិភូនៃបងប្អូនអាណិកជនដែលអញ្ជើញមកពីប្រទេស ថៃ បានរៃអង្គាស ជួយឧបត្ថម្ភបងប្អូនជនរួមជាតិនៅបណ្ដាខេត្តនៃភូមិភាគកណ្ដាលដើម្បីទប់ទល់ដោះស្រាយផលវិបាកនៃ គ្រោះធម្មជាតិទឹកជំនន់
 
អញ្ជើញមកចូលរួមនិងថ្លែងយោបល់នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក បានវាយតម្លៃខ្ពស់ចំពោះរាល់ការរួមចំណែកដ៏ចាំបាច់ ទោះជាធំឬតូចក្ដី ក៏ប៉ុន្តែជានិច្ចកាល តែងមានភាពកក់ក្ដៅដោយមនោសញ្ចេតនាចំពោះស្រុកកំណើតពីសំណាក់បងប្អូនអាណិកជន។ 
ថ្នាក់ដឹកនាំទីក្រុង ហូជីមិញ ជួបនិងស្ដាប់ការផ្ដល់មតិពីសំណាក់តំណាងនៃបងប្អូនអា ណិកជនដែលអញ្ជើញមកពីប្រទេសផ្សេងៗ លើពិភពលោក

លោកនាយករដ្ឋមន្រ្តីបានអំពាវនាវបងប្អូនជនរួមជាតិយើងនៅក្រៅប្រទេស តាមសមត្ថភាពនិងស្ថានភាពរបស់ខ្លួនចូរចូលរួមកម្លាំងគ្នា កសាងទីក្រុងហូជីមិញ ប្រកបដោយអរិយធម៌ទំនើបកម្មមានភក្ដីភាព៕
ស៊ន់ឃូ - ក្វាងវូ - ទឺឡឹប - ឯកសារ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖