Chủ nhật, 24/06/2018, 14:16 GMT+7
ពិធីបុណ្យអាវផាយទីក្រុង ហូជីមិញ
09:10, 12/06/2018
ក្រោមប្រធានបទ "សម្រស់ដ៏សមសួននៃអាវផាយទីក្រុង ហូជីមិញ" ពិធីបុណ្យអាវផាយទីក្រុង ហូជីមិញ លើកទី ៥ ឆ្នាំ ២០១៨ បានប្រារព្ធឡើងពីថ្ងៃទី ០៣ - ២៥ ខែ មីនាកន្លងទៅ។
ក្រៅពីលំហសម្តែងអាវផាយពិធីបុណ្យនៅមានសកម្មភាពជាច្រើននិងកម្មវិធីសិល្បៈដ៏ល្អឯក ជក់ចិត្តត្រូវបានរៀបចំប្រកបដោយលក្ខណៈអាជីពដូចជា៖ ពិធីប្រឡងសម្រស់ដ៏សមសួននៃអាវផាយ ក្បួនដង្ហែនិងសម្តែងអាវផាយសមូហភាព វេទិកា "សម្រស់អាវផាយ វៀតណាម" ...។
ប្រជាជនរាប់ពាន់នាក់ក្នុងសម្លៀកបំពាក់អាវផាយចូលរួមសម្តែង អាវផាយសមូហភាពនៅវិថីថ្មើរជើង ង្វៀនហ្វេ

សិស្ស និស្សិតស្រីនៅទីក្រុងបំពាក់ដោយនាមរបស់លោកអ៊ំ ហូ ស្រស់ស្រាយ សមសួនក្នុងសម្លៀកបំពាក់អាវផាយប្រពៃណី

ទស្សនីយភាពរបាំសមែង្ដ ដោយសិល្បការិនីទាំងឡាយកុ្នងកម្មវិធីនៃក្បួនដង្ហែនិង​សមែ្តងអាវផាយសមូហភាព

បណ្ដាយុវជន យុវតី ប្រជាជននៅទីក្រុង ហូជីមិញ ក្នុងសម្លៀកបំពាក់អាវផាយថតរូប​ អនុស្សាវរីយ៍ជាមួយឯកអគ្គរដ្ឋទូតរូបភាពនៃពិធីបុណ្យ

បវរកញ្ញា វៀតណាម ឆ្នាំ ២០១៦ ដូ មីលិញ ក្នុងសម្លៀកបំពាក់អាវផាយជាមួយភ្ញៀវទេសចរបរទេសនិងប្រជាជននៅទីក្រុង ហូជីមិញ

ចំណុចលេចធ្លោនៃពិធីបុណ្យអាវផាយទីក្រុង ហូជីមិញ ជារៀងរាល់ឆ្នាំគឺជាកម្មវិធីសម្តែង អាវផាយសមូហភាព ក្បួនដងែអា្ហ វផាយរបស់កម្មាភិបាល មន្ត្រីរដ្ឋការស៊ីវិល សិល្បករសិល្បការិនី ប្រជាជនជាង ៣.០០០ នាក់ ចម្រុះគ្រប់ ពណ៌ស្រស់ឆើតឆាយផ្ទាំងទាំងពីរនៃអាវផាយបក់ផាត់ផាយក្នុងខ្យល់ លើកតំកើងនូវសម្រស់ដ៏រម្យទមសមសួននៃស្រ្តី វៀតណាម៕
 អានហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖