Thứ 3, 23/10/2018, 14:13 GMT+7
មណ្ឌលសុខភាពបែបសង្គមូបនីយកម្មដំបូងបង្អស់កុ្នងទូទាំងប្រទេស
13:54, 27/04/2018
ទីក្រុង ហូជីមិញ ទើបតែដាក់អោយដំណើរការនូមណ្ឌលសុខភាព - គ្លីនិកពិនិត្យជំងឺ DHA (នៅសង្កាត់លេខ ១១ ខ័ណ្ឌលេខ ៣) ជាទម្រង់មណ្ឌលសុខភាពបែបសង្គមូបនីយកម្មសាកល្បងដំបូងបង្អស់ក្នុងទូទាំងប្រទេសដែលបានដំណើរការតាមរូបភាពដៃគូរដ្ឋ - ឯកជន។
ក្រៅពីភារកិច្ចជាប្រចាំដូចជា៖ ចាក់ថ្នាំវ៉ាក់សាំង បង្ការការពារ គ្រប់គ្រងជំងឺរាតត្បាត ពិនិត្យនិងព្យាបាលជំងឺ អោយគ្រួសារចំណុះមុខសញ្ញាគោលនយោបាយ មណ្ឌលសុខភាពនេះនៅថែមទាំងអនុវត្តនូវសេវាកម្មទាំងឡាយដូចជា៖ ធើ្វតេស្តកមិ្រតខ្ពស់ស្ទើរតែទាំងអស់បណ្តាប្រភេទជំងឺមហារីក ជំងឺតំណពូជ ធ្វើរោគវិនិច្ឆ័យមុន និងក្រោយពេលឆ្លងទន្លេ...។ 
ស្ថានីយ៍សុខាភិបាលដំណើរការតាមទម្រង់សហការរដ្ឋ - ឯកជនជាជំហានលោតផ្លោះក្នុងការធ្វើសង្គមូបនីយកម្មវិស័យសុខាភិបាលជាមួយនឹងគោលដៅប្រជាជនទាំងអស់បានថែទាំសុខភាព ទទួលបានបណ្តាសេវា កម្មសុខាភិបាលដែលល្អបំផុត

អ្នកជំងឺដែលមានប័ណ្ណធានារ៉ាប់រងសុខភាពនឹងទទួលបាននូវរបបតឹ្រមតូ្រវតាមការកំណត់។ តម្លៃសេវាកម្មចំពោះអ្នកជំងឺដែលគ្មានប័ណ្ណធានារ៉ាប់រងសុខភាពប្រែប្រួលពី ៨០.០០០ ដុងដល់ ១០០.០០០ ​ដុងក្នុងមួយលើក។
 
ឧបករណ៍ធើ្វតេស្តជីវគីមីលោហិតសាស្រ្តប្រព័ន្ធការពារសព៌ាង្គកាយ...របស់មណ្ឌលសុខភាព - គ្លីនិកពិនិត្យជំងឺ DHA
 
មណ្ឌលសុខភាព - គ្លីនិកពិនិត្យជំងឺ DHA ជាមណ្ឌលសុខភាពដំបូងបង្អស់ក្នុងទូទាំងប្រទេសដំណើរការតាមរូបភាពដៃគូរដ្ឋ - ឯកជន
មណ្ឌលសុខភាព -គី្លនិកពិនិត្យជំងឺ DHA កាត់ខ្សែបូសម្ពោធនៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៧

ការដាក់អោយធ្វើសកម្មភាពនូវមណ្ឌលសុខភាពដែលដំណើរការតាមទម្រង់សហការរដ្ឋ - ឯកជនជាជំហានវិវត្តន៍ថ្មីដ៏ខ្លាំងខ្លាក្នុងការធ្វើសង្គមូបនីយកម្មវិស័យសុខាភិបាល រួមគ្នាឆ្ពោះទៅកាន់គោលដៅប្រជាជនទាំងអស់ត្រូវបានថែទាំសុខភាព ទទួលបានបណ្តាសេវាកម្មសុខភាពដែលល្អបំផុត៕
ឌិញហាំង - ភឿងវី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖