Thứ 2, 28/05/2018, 6:15 GMT+7
មនុស្សម្នាជាង ៣.០០០ នាក់ចូលរួមដង្ហែក្បួន សម្ដែងរួមគ្នានូវទស្សនីយភាពក្នុងសម្លៀកបំពាក់ អាវផាយ ប្រពៃណី
10:25, 07/03/2018
ក្នុងក្របខ័ណ្ឌពិធីមហោស្រព អាវផាយ ទីក្រុង ហូជីមិញ ឆ្នាំ ២០១៨ នាព្រឹកថ្ងៃទី ០៤ ខែ មីនា មានមនុស្សម្នាជាង ៣.០០០ នាក់ដែលជាកម្មាភិបាល មន្ត្រីរដ្ឋការស៊ីវិល សិល្បករសិល្បការិនី ប្រជាជនចូលរួមដង្ហែក្បួននិងសម្ដែងដោយព្រមៗគ្នាក្នុងសម្លៀកបំពាក់ អាវផាយដើម្បីផ្ញើរសារបំផុសគំនិតអំពីសេចក្តីស្រឡាញ់ អាវផាយ វៀតណាម នៅវិថីថ្មើរជើង ង្វៀនហ្វេ ទីក្រុង ហូជីមិញ។
គេហទំព័រចម្រុះអេឡិចត្រូនិចនៃកាសែតរូបភាព ជនជាតិនិងតំបន់ភ្នំ (ទីភ្នាក់ងារព័ត៌មាន វៀតណាម) សូមឧទ្ទេសនាមរូបភាពមួយចំនួនអំពីសកម្មភាពដូចតទៅ៖ 
ប្អូនៗ កុមារាកុមារីទីក្រុងសម្តែងទស្សនីយភាពផ្លុំត្រែ ស្គរដោយសម្លៀកបំពាក់អាវផាយនៅ​ក្នុងកម្មវិធីបង្ហាញ​ទស្សនីយភាពសម្លៀកបំពាក់អាវផាយប្រពៃណីរួមគ្នា

កម្មវិធីសិល្បៈច្រៀងរាំមួយដែលសម្តែងដោយសិល្បករសិល្បការិនីទីក្រុង
នៅក្នុងកម្មវិធីបង្ហាញទស្សនីយភាពដោយសម្លៀកបំពាក់អាវផាយប្រពៃណីរួមគ្នា

គណៈចាត់តាំងពិធីមហោស្រព អាវផាយ ទីក្រុង ហូជីមិញ ឆ្នាំ ២០១៨ ជូនអាហារូប​ករណ៍​
ចំនួន ៥០ ចំណែកអោយប្អូនៗ សិស្សសាលាដែលជម្នះក្តីលំបាកលំបិន

ប្រជាជនយ៉ាងច្រើនកុះករចូលរួមបង្ហាញទស្សនីយភាពរួមជាមួយគ្នាដោយពាក់សម្លៀកបំពាក់អាវផាយប្រពៃណីដ៏ចម្រុះពណ៌
សិស្សស្រីសាលាវិទ្យាល័យ​ ទ្រឹងវឿង ដ៏ស្រស់ស្អាតសមសួនក្នុងសម្លៀកបំពាក់​ អាវផាយ​ប្រពៃណី

សិស្សស្រីសាលាវិទ្យាល័យ​ ទ្រឹងវឿង ដ៏ស្រស់ស្អាតសមសួនក្នុង​សម្លៀកបំពាក់​អាវផាយ​ប្រពៃណី

ប្រិយមិត្តយុវវ័យស្រស់ប្រិមប្រិយរីករាយជាមួយនឹងឯកអគ្គរដ្ឋទូតនៃរូបភាពអាវផាយរបស់ពិធីមហោស្រព អាវផាយទីក្រុង ហូជីមិញ ឆ្នាំ ២០១៨ 
បវរកញ្ញា វៀតណាម ឆ្នាំ ២០១៦ កញ្ញា ដូមីលិញ ជាមួយនឹងប្រិយមិត្តយុវវ័យ​និងប្រជាជនទីក្រុង ហូជីមិញ

បវរកញ្ញា វៀតណាម ឆ្នាំ ២០១៦ កញ្ញា ដូមីលិញ ឯកអគ្គរដ្ឋទូតរូបភាព​នៃពិធីមហោស្រព​អាវផាយ​ទីក្រុង ហូជីមិញ ឆ្នាំ ២០១៨ ស្រស់ប្រិមប្រិយរីករាយជាមួយនឹងភ្ញៀវទេសចរអន្តរជាតិនិង​ប្រជាជន​ទីក្រុង
បវរកញ្ញា វៀតណាម ឆ្នាំ ២០១៦ កញ្ញា ដូមីលិញ ជាមួយនឹងប្រជាជន​ទីក្រុង​ដង្ហែ​ក្បួន​អាវផាយនៅវិថីថ្មើរជើង ង្វៀនហ្វេ

បវរកញ្ញា វៀតណាម ឆ្នាំ ២០១៦ កញ្ញា ដូមីលិញ ថតរូបជាមួយនឹង​ប្រជាជន​
ទីក្រុង​នៅ​ខាងមុខស្តូបរូបសំណាកលោកអ៊ំ ហូ នៅវិថីថ្មើរជើង ង្វៀនហ្វេ

ដោយ៖ អានហៀវ

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖