Thứ 7, 21/04/2018, 7:32 GMT+7
មនុស្ស ១៣ នាក់ស្លាប់និង ២៨ នាក់រងរបួសក្នុងអគ្គិភ័យនៅប្លុកផ្ទះល្វែងក្នុងទីក្រុង ហូជីមិញ
14:46, 23/03/2018
មានមនុស្សចំនួន ​១៣ ​នាក់​ស្លាប់​និង​​ ២៨ ​នាក់រងរបួស​នៅពេល​អគ្គិភ័យ​មួយ​បានកើតឡើងនៅ​ប្លុក​ផ្ទះល្វែង​មួយ​នៅផ្លូវ វ៉វ៉ាន់គៀត ខ័ណ្ឌទី ៨ ទី​ក្រុង ​ហូជីមិញ ​កាលពីដើម​​ថ្ងៃ​សុក្រថ្ងៃ​ទី ​២៣ ខែ​ មីនា​​ ឆ្នាំ ២០១៨។​
ប្រភពព័ត៌មានពីប៉ូលិសពន្លត់អគ្គិភ័យនិងក្រុមសង្គ្រោះទីក្រុង ហូជីមិញ បានអោយដឹងថា៖ អគ្គិភ័យ​នៅ​អាគារ​ Carina Plaza​ បានចាប់ផ្តើម​ប្រមាណ​ពាក់កណ្តាល​យប់​នៅ​ជាន់​ក្រោម​នៃ​អាគារ​និង​បាន​រាល​ទៅជា​ន់​លើ​ភ្លាមៗ​។​  
អ្នករងគ្រោះអគ្គិភ័យកំពុងបានថែទាំនិងតាមដានសុខភាព។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ក្រុមពន្លត់​អគ្គិភ័យនិង​ក្រុម​សង្គ្រោះទីក្រុង ហូជីមិញ នាំប្រជាជនចេញផុតពីកន្លែងកើតហេតុ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ក្រុមពន្លត់​អគ្គិភ័យនិង​ក្រុម​សង្គ្រោះទីក្រុង ហូជីមិញ ជួ​យ​សង្គ្រោះ នាំប្រជាជនចេញផុតពីកន្លែងកើតហេតុ។ រូបថត៖ ទីភ្នាក់ងារព័ត៌មាន​វៀតណាម
 

ប្រភពព័ត៌មានដដែលអោយដឹងថា៖ ​អគ្គិភ័យ​បានចាប់ផ្តើម​នៅ​ជាន់​ក្រោម​ដី កន្លែង​ចំណតរថយន្ត​។ ​វា​ត្រូវបាន​​ពន្លត់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។​

ប្លុក​អាគារ​ផ្ទះល្វែង​នេះ រួមមាន​អាគារ​កំពស់​ ១៥​ ទៅ​ ២២​ ជាន់​ ​ត្រូវបាន​សាងសង់​កាលពី ​៦​ ឆ្នាំមុន​នៅ​សង្កាត់​ទី ១៦ ខ័ណ្ឌទី ៨ ទី​ក្រុង​ហូជីមិញ​។​ វា​រួមមាន អាង​ហែល​ទឹក កន្លែង​វាយ​តេ​ន្នី​ស កុមារដ្ឋាន​និង​ហាង​ទំនិញ​។ល។
ព័ត៌មាននិងរូបថត៖ លិញស៊ឺន - សិរីសួរស្ដី (ទីភ្នាក់ងារព័ត៌មានវៀតណាម)
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖