Thứ 6, 22/09/2017, 2:36 GMT+7
មោទនភាពនៃទីក្រុងឆ្លងរយៈកាល ៤០ ឆ្នាំ ដែលបានប្រសិទ្ធនាមដោយឈ្មោះលោកអ៊ំ ហូ
22:01, 18/09/2016
កាលពី ៤០ ឆ្នាំមុន សម័យប្រជុំលើកទី ១ នៃរដ្ឋសភានីតិកាលទី ៦ (ពីថ្ងៃទី ២៤ ខែ មិថុនា ដល់ថ្ងៃ ទី ៣ ខែ កក្កដា ឆ្នាំ ១៩៧៦) បានសម្រេចប្ដូរឈ្មោះទីក្រុង ហាយហ្គន-យ៉ាឌិញ ទៅជាទីក្រុង ហូជីមិញ។នេះជាការសម្រេចមួយដែលមិនត្រឹមតែមានអត្ថន័យក្នុងការលើកតំកើង រំលឹកដល់គុណបំណាច់លោកអ៊ំ ហូ ប៉ុណ្ណោះទេ ថែមទាំងបានឆ្លើយតបនូវបំណងប្រាថ្នាប្រកបដោយក្តីស្រឡាញ់ពេញបេះដូងរបស់ជនរួមជាតិនៅភូមិភាគ ខាងត្បូងនិយាយជារួម ប្រជាជននៅហាយហ្គន - យ៉ាឌិញ និយាយដោយឡែក។
ឆ្លងកាត់រយៈកាល ៤០ ឆ្នាំត្រូវបានប្រសិទ្ធនាមដោយឈ្មោះលោកអ៊ំ ហូ ដោយកិត្តិយសនោះ ទីក្រុង ហូជីមិញ បានឈានឡើងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា នាំមុខទូទាំងប្រទេសក្នុងវិស័យជាច្រើន ជាទីកន្លែងបំផុសចលនាសម្រាប់គោលនយោបាយផ្លាស់ប្ដូរថ្មីផ្សេងៗរបស់បក្សនិងរដ្ឋ បាននិងកំពុងខិតខំប្រឹងប្រែងកសាងទីក្រុងអោយក្លាយជាទីតាំងកណ្ដាលក្នុងទូទាំងប្រទេសនិងក្នុងតំបន់៕
បច្ចុប្បន្ននេះ ទីក្រុង ហូជីមិញ ជាទីក្រុងពិសេស ជាមជ្ឈមណ្ឌលធំអំពីសេដ្ឋកិច្ច វប្បធម៌
អប់រំ - បណ្ដុះបណ្ដាល វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ជាភ្នាក់ងារផ្លាស់ប្ដូរនិងសមហរណកម្មអន្តរជាតិ

ពិធីរំលឹកខួបអនុស្សាវរីយ៍ ៤០ ឆ្នាំទីក្រុង ហូជីមិញ ដែលត្រូវបានប្រសិទ្ធនាមជាផ្លូវការតាមឈ្មោះលោកប្រធាន ហូជីមិញ

ទីក្រុង ហូជីមិញ រក្សាយ៉ាងខ្ជាប់ខ្ជួនជានិច្ចកាលនូវល្បឿននៃកំណើនសេដ្ឋកិច្ចខ្ពស់ស្រូប ទាញវិនិយោគជាបន្តបន្ទាប់បង្កបង្កើតប្រភពចំណូលសម្រាប់ថវិការដ្ឋនិងដោះស្រាយបញ្ហាសង្គមផ្សេងៗ

ទីក្រុង ហូជីមិញ នាំមុខគេក្នុងទូទាំងប្រទេសអំពីការងារលុបបំបាត់ភាពអត់ឃ្លាន
កាត់បន្ថយភាពក្រីក្រ

ទីក្រុង ហូជីមិញ ជាមជ្ឈមណ្ឌលអប់រំ - បណ្ដុះបណ្ដាលចំណេះវិជ្ជាខ្ពស់ក្នុងទូទាំងប្រទេស

ភឿងវី - ថាញ់វូវ - មាញ់លិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖