Thứ 2, 26/06/2017, 22:37 GMT+7
រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាកម្ពុជា អញ្ជើញទស្សនកិច្ច ធ្វើការនៅទីក្រុង ហូជីមិញ
16:56, 22/08/2016
បន្តកម្មវិធីអញ្ជើញបំពេញទស្សនកិច្ចនិងធ្វើការនៅប្រទេស វៀត ណាម កាលល្ងាចថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៦ គណៈប្រតិភូក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំដោយ ឯកឧត្តម ហ៊ឹមឆែម សមាជិកគណៈកម្មាធិការមជ្ឈិមនៃគណបក្សប្រជាជនកម្ពុជា ទេសរដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកទស្សនកិច្ចនិងធ្វើការនៅការិយាល័យទី ២ សមាគមពុទ្ធសាសនាវៀតណាម អញ្ជើញទស្សនាវត្តច័ន្ទរង្សីនិងសម្តែងការគួរសមថ្នាក់ដឹកនាំគណកម្មាធិការប្រជាជនទីក្រុង ហូជីមិញ។
ទទួលស្វាគមន៍គណៈប្រតិភូក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជានៅការិយាល័យទី ២ សមាគមពុទ្ធសាសនាវៀតណាម ព្រះឧបជ្ឈាយ៍ ធិច ធៀនញ៉ឺន ប្រធានក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនា វៀតណាម សម្តែងព្រះទ័យសោមនស្សរីករាយដែលបានទទួលគណៈប្រតិភូក្នុងបរិយាកាសមិត្តភាពជ្រាលជ្រៅរវាងប្រទេសទាំងពីរ ចាត់ទុកកថានេះគឺជាដំណើរទស្សនកិច្ចពិសេសនិងដំបូងបង្អស់របស់ឯកឧត្តមទេសរដ្ឋមន្រ្តីក្នុងឋានៈជាប្រមុខក្រសួងធម្មការនិងសាសនាកម្ពុជា ប្រយោជន៍បន្តការពង្រីកនិងពង្រឹងចំណងមិត្តភាពប្រពៃណីល្អប្រសើររវាងប្រទេសទាំងពីរ ដើម្បីចំណងទំនាក់ទំនងសហប្រតិបត្តិការរវាងពុទ្ធសាសនានិងសាសនានានារវាងប្រទេសទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានប្រសិទ្ធភាព ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្អិតរមួតនៅក្នុងដំណាក់កាលសមាហរណកម្ម។
ព្រះឧបជ្ឈាយ៍ ធិច ធៀនញ៉ឺន ប្រធានក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម ទ្រង់មានសង្ឈដីកានៅក្នុងកិច្ចធ្វើការ

អញ្ជើញថ្លៃងការណ៍នៅក្នុងកិច្ចធ្វើការ ឯកឧត្តម ស៊ឺមឆែម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនានៃព្រះរាជា ណាចក្រកម្ពុជារំលឹកឡើងវិញនូវដំណើរប្រវត្តិតស៊ូការពារទឹកដីនៃប្រជាជាតិទាំងពីរ ដំណើរចាប់បដិសន្ធិនិង អភិវឌ្ឍន៍នៃពុទ្ធសាសនាវៀតណាម កម្ពុជានិងប្រទេសឥណ្ឌូចិនទាំងបី។ ឆ្លងកាត់រាល់ដំណាក់កាលសង្រ្គាម ក្រោមនឹមត្រួតត្រានិងឧបាយកលបំបែកបំបាក់ បែងចែកទឹកដីរបស់ពួកអាណានិគម ចក្រពត្តិ ប្រជាជននិងពុទ្ធសាសនាប្រទេសឥណ្ឌូចិនទាំងបីបានរួមចិត្តរួមថ្លើមគ្នាតទល់បណ្តេញសត្រូវរួម រំដោះប្រជាជាតិនិងទឹកដី។ ក្នុងបុព្វហេតុប្រឆាំងតស៊ូរំដោះប្រជាជាតិនៅប្រទេសកម្ពុជានិងវៀតណាម ព្រះសង្ឃជាច្រើនអង្គបាន និមន្តចូលក្នុងហ្វូងបាតុករ កុបករ ដែលរងការគាបសង្កត់ពីពួកអាណានិគម ចក្រពត្តិ មានអ្នកខ្លះអង្គខ្លះត្រូវនិរទេសទៅកោះឆ្ងាយ។
ទិដ្ឋភាពពេលធ្វើការរបស់គណៈប្រតិភូក្រសួងធម្មការនិងសាសនា នៃព្រះរាជាណាចក្រកម្ពុជា នៅការិយាល័យទី ២ សមាគមពុទ្ធសាសនា វៀតណាម

រំលឹកឡើងវិញនូវដំណាក់កាលប្រវត្តិសាស្រ្តងងឹតសូន្យសុងនៃទឹកដីកម្ពុជាក្រោមសម័យខ្មែរក្រហម ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជា ហ៊ឹមឆែម ផ្ញើរពាក្យថ្លែងអំណរគុណដល់លោក ឳពុក អ្នកម្តាយរបស់យុទ្ធជនកងព័ពស្ម័គ្រចិត្តវៀតណាម ប្រជាជនវៀតណាមបានជួយឧបត្ថម្ភក្នុងការវាយរំលំរបបប្រល័យពូជសាសន៍ពលពត ជួយដល់ប្រជាជន ប្រជាជាតិនិងពុទ្ធសាសនាកម្ពុជាអោយរស់រានមានជីវិតឡើងវិញ។
ឯកឧត្តម ហ៊ឺមឆែម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញទៅទស្សនកិច្ចនៅវត្តច័ន្ទរង្សី ខណ្ឌលេខ ៣ ទីក្រុងហូជីមិញ

នៅពេលល្ងាចថ្ងៃដដែល គណៈប្រតិភូក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញទៅទស្សនកិច្ចវត្តច័ន្ទរង្សី ដែលជាវត្តតាមនិកាយពុទ្ធសាសនាថេរវាទខ្មែរ ស្ថិតនៅខណ្ឌលេខ ៣ ទីក្រុង ហូជី មិញ។ បន្ទាប់ពីស្តាប់ព្រះឧបជ្ឈាយ៍ យាញ់លុង សមាជិកគណៈអចន្រ្តៃក្រុមប្រឹក្សាភិបាលមជ្ឈិមសមាគមពុទ្ធសាសនាវៀតណាម ព្រះចៅអធិការវត្តច័ន្ទរង្សី ឧទ្ទេសនាមអំពីសកម្មភាពពុទ្ធកិច្ចនៅក្នុងវត្ត ការប្រឆាំងតស៊ូធ្វើបដិវត្ត ដណ្តើមសន្តិភាពជូនប្រជាជាតិរបស់ប្រជាជនវៀតណាម ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាជនខ្មែរណាមបូ ស្ថានភាពបួសរៀនរបស់ព្រះសង្ឃនិងសិស្សានុសិស្សជនជាតិខ្មែរនៅវៀតណាម ជាដើម រដ្នមន្រ្តីក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហ៊ឹមឆែម បានចំណាយពេលជាច្រើនដើុម្បីផ្តោះប្តូរអំពីដំណាក់កាលដែលលោកចូលរួមរណសិរ្សរំដោះជាតិកម្ពុជា ដោយមានការជួយឧបត្ថម្ភពីសំណាក់វៀតណាម ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ធ្វើអោយប្រទេសកម្ពុជា រស់ រាន មានជីវិតឡើងវិញដូចសព្វថ្ងៃ រំលឹកឡើងវិញនូវចំណងទំនាក់ទំនងនិងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ សម្តែងចំណាប់អារម្មណ៍អំពីគោលនយោបាយជនជាតិ សាសនានិងការយកចិត្តទុកដាក់របស់បក្ស រដ្ឋាភិបាល វៀតណាមចំពោះបណ្តាជនជាតិភាគតិចនិយាយរួម ជនជាតិខ្មែរនិយាយដោយឡែកដោយក្នុងនោះមានការបង្កើតវិជ្ជាស្ថានពុទ្ធសាសនានិកាយថេរវាទខ្មែរនៅទីក្រុង កឹនធើ។
 
ព្រះឧបជ្ឈាយ៍ យាញ់លុង សមាជិកគណៈអចន្រ្តៃក្រុមប្រឹក្សាភិបាលមជ្ឈិមសមាគមពុទ្ធសាសនា វៀតណាម ព្រះចៅអធិការវត្តច័ន្ទរង្សី និមន្តជូនផ្ទាំងរូបថតលោកអ៊ំ ហូ ដែលអញ្ជើញមកទស្សនកិច្ចសាលាកម្មាភិបាលជនជាតិតំបន់ភ្នំមជ្ឈិម ហើយរាក់ទាក់សួរសុខទុក្ខស្ថានភាពសិក្សារៀនសូត្ររបស់ព្រះសង្ឃជនជាតិខ្មែរនៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ១៩៥៦ ដល់ឯកឧត្តម ហ៊ឹមឆែម និងគណៈប្រតិភូ។

ក្នុងក្របខ័ណ្ឌកម្មវិធីសកម្មភាពនៅទីក្រុង ហូជីមិញ នាល្ងាចថ្ងៃទី ០៣ ខែ សីហា ឯកឧត្តម ហ៊ឹមឆែម និងគណៈប្រតិភូក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញមកជួបសម្តែងការគួរសមថ្នាក់ដឹកនាំនៃគណកម្មាធិការប្រជាជនទីកក្រុង ហូជីមិញ៕

អត្ថបទនិងរូបថត៖ ញូយ៉ាង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖