Thứ 6, 21/07/2017, 21:39 GMT+7
លើកកំពស់គុណភាពនៃការរស់នៅជូនបណ្ដាគ្រួសារក្រគៀកបន្ទាត់ក្រ
15:51, 04/07/2016
ទីក្រុងហូជីមិញជាមូលដ្ឋានដំបូងបង្អស់ក្នុងទូទាំងប្រទេសដែលបានចាប់ផ្ដើមឡើងនូវកម្មវិធីបំបាត់ភាពអត់ឃ្លានកាត់បន្ថយ ភាពក្រីក្រ។ ក្រោយរយៈពេលដំណើរការជិត ២៥ ឆ្នាំឆ្លងកាត់​​​ ៤ ដំណាក់កាលជាមួយ ៨ ដងកែសម្រូលលើកកម្រិត ស្តង់ដារគ្រួសារក្រីក្រគៀកបន្ទាត់ក្រ កម្មវិធីលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅទីក្រុង ហូជីមិញ ទទួលបានជោគជ័យធំៗជាច្រើន។
គ្រួសារក្រនិងគៀកបន្ទាត់ក្រជាច្រើននៅទីក្រុង ហូជីមិញ អភិវឌ្ឍរបរដាំបន្លែតាមស្តង់ដារ VietGAP
គ្រួសារលោកង្វៀនវ៉ាន់លេស្នាក់នៅភូមិកៃត្រឹមឃុំភូហ្វា ស្រុក
គូជី ច្រើនឆ្នាំកន្លងទៅបានអនុវត្តនូវបណ្ដាភាពជឿនលឿន
នៃវិទ្យាសាស្រ្តបចេ្ចកទេសទៅក្នុងការថែទាំនិងចិញ្ចឹមគោ
ដើម្បីអោយហ្វូងគោសម្រេចបានគុណភាពខ្ពស់

គ្រួសារក្រីក្ររាប់ពាន់គ្រួនៅលើភូមិសាស្រ្តទីក្រុងបានឈានឡើងរួចផុតពីភាពក្រីក្រហើយមានជីវភាពរស់នៅស្ថិរភាពគឺដោយសារភាពបត់បែននៃបណ្ដាដំណោះស្រាយទម្រង់រូបភាពដែលខ័ណ្ឌស្រុកនីមួយៗបានដំណើរការ។ ជាក់ស្ដែងដូចជាទម្រង់រូបភាពគួបបញ្ចូលគ្នាកាត់បន្ថយភាពក្រីក្រជាមួយការកសាងជនបទថ្មី បង្កើតបណ្ដាក្រុមកាត់បន្ថយភាពក្រីក្រស្វ័យគ្រប់គ្រង ណែនាំអាជីពជូនអ្នកក្រឲ្យខ្ចីទុនស្វ័យបង្កការងារធ្វើ។ នាពេលខាងមុខ ទីក្រុង ហូជីមិញ នឹងអនុវត្តបណ្ដាដំណោះស្រាយកាត់បន្ថយភាពក្រីក្រដោយច្រើនរូបភាពជាងទៀតដើម្បីជួយបណ្ដាគ្រួសារក្រនិងគៀកបន្ទាត់ ក្រឈានឡើងរួចផុតពីភាពក្រីក្រដោយនិរន្តរភាព៕
 
ដោយបានខ្ចីទុនស្វ័យបង្កការងារ បងត្រឿងតឹនផុង ស្នាក់នៅភូមិ បេន - ក ឃុំ ភូហ័រ ដុង ស្រុក គូជី បានមានជ្រូកពូជ ១៨០ ក្បាលនិងជ្រូកសាច់ ៤០០ ក្បាល
 
ដាំផ្កាអូគីដេនាំមកនូវចំណូលស្ថិរភាពអោយគ្រួសារកសិករជាច្រើននៅលើភូមិសាស្រ្ត ទីក្រុង

របរធ្វើវាំងននឫស្សីពកវិចិត្រសិប្បកម្មនាំមកនូវការងារធ្វើជូនគ្រួសារក្រីក្រនិងគៀកបន្ទាត់ក្របានរាប់រយគ្រួ

ត្រឹនក្វឹកថាយ - ម៉ាញ់លិញ - អានហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖