Thứ 5, 19/07/2018, 16:29 GMT+7
ការណែនាំដើម្បីជម្នះនូវ ការខូចខាតដំណាំក្រោយ ពេលមានភ្លៀងព្យុះ
14:45, 25/05/2018
* ចំពោះដំណាំស្រូវ៖ ចំពោះផ្ទៃដីដាំស្រូវដែលត្រូវលិចទឹករយៈពេលខ្លី មានលទ្ធភាពអាចស្តារឡើងវិញបាន ចាំបាច់ត្រូវសម្រួលកម្រិតទឹកបង្ហូតចេញ ធានាមិនអោយដើមស្រូវមិនត្រូវដួលរលើង អនុវត្តបណ្ដាវិធានការថែទាំអោយបានទាន់ពេលដូចជាដាក់កំហុកជីលើកទី ២ ដោជីប៉ូតាស្យូម អោយផ្ទៃដីស្រូវដែលស្ថិតក្នុងដំណាក់កាលកំណ កំណើតកួរដំណាក់កាលស្រូវផើម បាញ់បណ្ដា សារជាតិជំនួយដល់ការលូតលាស់បាញ់ ជីលើស្លឹកអោយស្រូវ។ 
- ខណៈពេលដែលទឹកនៅក្នុងវាលស្រែ ស្រកចុះ ហើយស្លឹកស្រូវលូតខ្ពស់ផុតផ្ទៃទឹកជាង ១០ សង់ទីម៉ែត្រ ស្លឹកស្រូវប្រែមកជាពណ៌បៃតងចាំបាច់ត្រូវតែបាញ់បណ្ដាផលិតផលជីវសាស្រ្តដូចជា៖ KH  ET ជីស៊ូពែរផូស្វាត Pennac P... ជួយអោយដើមលូតលាស់ឡើងវិញយ៉ាងឆាប់រហ័ស រង្វាល់ប្រើប្រាស់ដូចដែលបានណែនាំនៅលើសំបកវេចខ្ចប់។ បន្ទាប់ពីដើមស្រូវលូតលាស់ឡើងវិញ ចំពោះវាលស្រែទាំងឡាយដែលបានដាក់កំហុកជីលើក ទី ១ តូ្រវដាក់ជីបន្ថែមដើម្បីបង្កើនលទ្ធភាពលូតលាស់របស់ដើមស្រូវចំពោះវាលស្រែទាំងឡាយដែលមិនទាន់ដាក់ជីកំហុកលើកទី ១ ត្រូវរួសរាន់ដាក់ឱ្យអស់នូវបរិមាណជីដាក់កំហុក។​
 
បាញ់ថ្នាំកម្ចាត់ក្រាអោយស្រូវក្រោយពេលមានភ្លៀងព្យុះ
 
- ចំពោះផ្ទៃដីដាំស្រូវទាំងអស់នៅតំបន់ទំនាបលិចទឹកដែលអូសបន្លាយជាង ៣ ថ្ងៃគ្មានលទ្ធភាពស្តារឡើងវិញបាន ចាំបាច់ត្រូវស្ទូងឡើងវិញភ្លាមបន្ទាប់ពីទឹកស្រកដោយពូជសំណាបបម្រុងដែលនៅសល់ឬដកស្រូវពីវាលស្រែផ្សេងៗ ដែលបានសាបព្រោះផ្ទាល់ឬស្រែស្ទូងហើយដែលមិនត្រូវរងផលប៉ះពាល់ដោយទឹកលិចជាំ។

ចំពោះបន្លែបង្ការគ្រប់ប្រភេទ៖
- រួសរាន់ប្រមូលផលផលិតផលនៅស្រែទាំងឡាយដែលជិតដល់ពេលប្រមូលផលឬប្រមូលផលអោយអស់ផលិតផលនៅស្រែ ដែលត្រូវខូចខាតធ្ងន់ធ្ងរ។ បង្ហូតទឹកយ៉ាងឆាប់រហ័ស ទាន់ពេល កាយចង្អូរបង្ហូរទឹក កុំអោយស្ទះមិនទុកអោយទឹកលិចយូរថ្ងៃក្នុងស្រែបណ្តាលអោយរលួយដើម រលួយឫស។

- ចំពោះស្រែលិចទឹកក្នុងរយៈពេលខី្លហើយដំណាំបនែប្ល ង្ការដែលនៅតូចមានលទ្ធភាពស្តារឡើងវិញបានចាំបាច់ត្រូវបាញ់បណ្ដាប្រភេទថ្នាំបង្ការកម្ចាត់ផ្សិតចង្រៃដូចជា៖ Anvil Ridomil ទង់ដែងអុកស៊ីក្លរួ...ដើម្បីបង្ការកម្ចាត់ផ្សិតរលាកគល់ឫស គួបផ្សំនឹងប្រើផលិតផលជីវសាស្រ្ត KH  Pennac P ជីស៊ូពែរផូស្វាត (super phosphate) ... ថែទាំបន្ថែមដាក់ជីបនែម្ថ នៅពេលអាកាសធាតុអំណោយផលនឹងជួយឱ្យដើមលូតលាស់ឡើងវិញបានឆាប់រហ័ស។
 
ចំពោះចម្ការចេក ប្រមែប្រមូលនិងចាត់ការនូវកមេច្ទ សំណល់នៃដើមដែលបាក់រលំ ជ្រើសយកពី ១ ដល់ ២កូនដើមដែលមាំមួនបំផុតក្នុងគុម្ពដើម្បីថែទាំអោយទៅជាដើមជំនួសដើមមេដែលត្រូវរលើងបាក់

- ចំពោះផ្ទៃដីទាំងឡាយដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពុំមានលទ្ធភាពឱ្យប្រមូលផលបានចាំបាច់ត្រូវធ្វើអនាម័យវាលស្រែ ម្ចាស់ការរៀបចំដីដើម្បីដាំដុះឡើងវិញនូវប្រភេទបន្លែបង្ការរយៈ ពេលខ្លី៕
ឌិញហ្វេ - ថាញ់ធុយ - ឡានស៊ន់ - ង៉ុកហា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ