Thứ 4, 25/04/2018, 10:7 GMT+7
ការថែទាំកូនជ្រូកក្រោយពេលផ្ដាច់ដោះ
10:24, 14/01/2018
កូនជ្រូកអាចផ្តាច់ដោះបានឆាប់ឬយឺតគឺអាស្រ័យទៅលើស្ថានភាពរាងកាយរបស់មេជ្រូកនិងកូនជ្រូក។ យ៉ាងណាមិញ ការផ្ដាច់ដោះបានតែ ខណៈពេល កូនជ្រូកធ្លាប់ស៊ីចំណីដែលហាត់ស៊ីបាន មិនផ្តាច់ដោះនៅពេលកំពុងឈឺ។
គួរ តែផ្ដាច់ដោះកូនជ្រូកនៅអាយុកាល ប្រមាណពី ២១ - ២៨ ថ្ងៃ។
 
ទ្រុងចិញ្ចឹមជ្រូកចាំបាច់ត្រូវតែស្ងួតស្រឡះនិងកក់ក្តៅ

* ចំណីនិងរបៀបអោយស៊ី៖
- ចំណីសម្រាប់កូនជ្រូកបន្ទាប់ពីផ្ដាច់ដោះត្រូវងាយក្នុងការ រំលាយអាហារ មានបរិមាណអាហារូបត្ថម្ភខ្ពស់ គ្រប់សារធាតុបំប៉ន មិនដុះផ្សិតជូរផ្អូម...។
 
- គួរប្រើប្រាស់ចំណីចម្រុះអាចលាយផ្សំពីម្សៅពោត ម្សៅសណ្តែកសៀង អង្ករសំរូប ចុងអង្ករកិន ម្សៅលាយត្រីតិចតួច ម្សៅឆ្អឹង...។

- អោយកូនជ្រូកស៊ីចំណីតាមរបបអាហារដោយសេរី បើមិនត្រូវរាករូសគឺបង្កើនបរិមាណចំណីបន្តិចម្តងតាមកម្រិតស៊ីកើនឡើង របស់ហ្វូងជ្រូក។
 
កូនជ្រូកត្រូវបានចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់ដើម្បីបង្ការ ជំងឺរាតត្បាត
 
* ទ្រុងចិញ្ចឹម៖
- ទ្រុងចិញ្ចឹមត្រូវស្ងួតស្រឡះកក់ក្តៅ ត្រូវតែបាំងបិទដើម្បីការពារខ្យល់បក់ចូល។

- គួររក្សាសីតុណ្ហភាពក្នុងទ្រុងចិញ្ចឹម អោយប្រហាក់ប្រហែលទៅនឹងសីតុណ្ហភាពទ្រុងចិញ្ចឹមមុនពេលផ្តាច់ ដោះក្នុងអំឡុងពី ២៥ - ២៧ អង្សាសេ។

ការផ្លាស់ប្តូរភ្លាមៗ សីតុណ្ហភាពទ្រុងចិញ្ចឹមអាចនឹងបណ្ដាលអោយមានគ្រោះថ្នាក់ដល់កូនជ្រូកជាពិសេសក្នុងរដូវរងាជ្រូកងាយនឹងត្រូវរលាកសួត។

- គួរប្រើប្រាស់ស្នូកចំណីនិងស្នូក ទឹកផឹកដាច់ដោយឡែក។ ប្រវែងស្នូក ចំណីប្រមាណពី ២០ សង់ទីម៉ែត្រក្នុង ១ ក្បាល កំពស់ប្រមាណពី ១២ -១៣ សង់ទីម៉ែត្រ ទំហំបាតពី ២០ -២២ សង់ទីម៉ែត្រ។

- អនាម័យទ្រុងក្រោលនិងស្នូកចំណី ស្នូកទឹកផឹកជាប្រចាំ។ គួរបែងចែកជាខ័ណ្ឌជាថតដើម្បីអោយកូនជ្រូកទាំងអស់អាចស៊ីព្រមពេលតែមួយ។
 
ក្រោយពេលផ្តាច់ដោះ កូនជូ្រកងាយទៅជាេស្រស្ត ដោយសារតែការផ្លាស់បូ្តររបបចំណីនិងការខ្វះបាត់ជូ្រកមេ ចាំបាច់តូ្រវថែទាំដោយប្រុងប្រយ័ត្នដើម្បីកូនជ្រូករីកធំធាត់ល្អ
 
* បង្ការជំងឺអោយកូនជ្រូក៖
- កូនជ្រូកក្រោយពេលផ្តាច់ដោះច្រើនតែត្រូវរាករូសនិងរលាកសួត។ដូច្នេះហើយ ចាំបាច់ត្រូវធានាចំណីទឹកផឹកនិងរបបថែទាំ ចិញ្ចឹមថែបំប៉នអោយបានសមស្រប។
 
- មិនទុកឱ្យកូនជ្រូកត្រូវរងា ត្រូវខ្យល់ខ្លាំង កម្រាលទ្រុងសើម ហើយចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់៕
អត្ថបទ៖ បណ្ឌិត ង្វៀនធីលៀនហឿង 
រូបថត៖ វូស៊ិញ - ត្រឹនវៀត - យ័ញឡាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ