Thứ 2, 28/05/2018, 6:36 GMT+7
គួរ ឬមិនគួរដុតចំបើងលើវាលស្រែស្រូវ
08:05, 02/05/2018
ក្រោយរដូវកាលប្រមូលផលស្រូវម្ដងៗ ប្រជាកសិករនៅតំបន់ជនបទជាច្រើនតែងមានទម្លាប់ដុតចំបើងននៅលើវាលស្រែផ្ទាល់តែម្ដង។ ទង្វើនេះគួរឬមិនគួរ? ទន្ទឹមនឹងគុណសម្បត្តិ ក៏មានគុណវិបត្តិខ្លះៗ ដែរ?
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ (ទីភ្នាក់ងារព័ត៌មាន វៀតណាម) សូមឧទ្ទេសនាមអំពីគុណសម្បត្តិនិងគុណវិបត្តិទាំងនោះសម្រាប់បងប្អូនប្រជាកសិករពិគ្រោះយោបល់ ជ្រើសរើសវិធានការសមស្រប។ 

ដុតចំបើងលើវាលស្រែអាចកំចាត់បានសត្វល្អិត ប្រភពជំងឺ ស្មៅចង្រៃមួយចំនួនប៉ុន្តែក៏បណ្តាលអោយខ្ជះខ្ជាយចំបើង

* គុណសម្បត្តិនៃការដុតចំបើង៖

- ពង្រាបសម្អាតដីស្រែដើម្បីដាំរដូវថ្មី។

- កំចាត់សត្វល្អិត ប្រភពជំងឺស្មៅចង្រៃមួយចំនួន។

- មិនបង់ខាតកម្លាំងផ្ទេរជញ្ជូន។
 
ផលិតផ្សិតត្រូវបានកំណត់ថាជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដ៏មានប្រសិទ្ធភាពប្រយោជន៍ដើម្បីឆ្លៀតប្រើប្រាស់ជាអតិបរមានូវវត្ថុធាតុដើមចំបើង រួមចំណែកការពារបរិស្ថាន

* គុណវិបត្តិនៃការដុតចំបើង៖

- បង្កការបំពុលបរិស្ថាន៖ ដុតចំបើងនិងធ្វើអោយបង្កើនឧស្ម័នពុលប៉ះពាល់ដល់បរិស្ថាននិងសុខភាពប្រជាជន។

- ខ្ជះខ្ជាយចំបើង៖ចំបើងអាចប្រើសម្រាប់ផ្អាប់ធ្វើជី បណ្តុះផ្សិតចំបើង ធ្វើក្រដាសផ្អាប់ធ្វើជាចំណីសត្វជា ពិសេសគឺគ្របពីលើដីសម្រាប់ដាំបន្លែដំណាំ។

ចំបើងត្រូវបានប្រើប្រាស់ធ្វើជាចំណីសត្វ

* បណ្ដាដំណោះស្រាយជំនួសអោយការមិនបាច់ដុតចំបើងលើវាលស្រែ៖

- បង្កប់ចំបើងទៅក្នុងដី៖ ក្រៅពីគុណសម្បត្តិមួយចំនួនដូចជាកំចាត់ស្មៅចង្រៃសត្វល្អិតផ្សិតជំងឺ បន្តរក្សាប្រភពផ្គត់ផ្គង់សារធាតុអាហ្សូត កាបូននៅក្នុងដីជាមួយផលប្រយោជន៍យូរអង្វែងវិធីនេះក៏មានការកំហិតមួយចំនួនដូចតទៅ៖ ពេលបង្ហូរទឹកចូលលិចវាលស្រែ បង្កើតជាឧស្ម័នមេតាន (CH4)។ ឧស្ម័នមេតាននេះបង្កើនឡើងនឹងបណ្តាលអោយកើតបាតុភូតផលផ្ទះកញ្ចក់។

- ប្រើសម្រាប់ធ្វើចំណីសត្វបណ្តុះផ្សិត គ្របដីដាំបន្លែដំណាំ៖វិធីជំនួអោយការដុតចំបើងគឺប្រើប្រាស់ចំបើងធ្វើជាចំណីសត្វទុកសម្រាប់គ្របលើដីដាំបន្លែ ដំណាំបណ្តុះផ្សិតជាដើម។ ចំបើងថែមទាំងបានប្រើសម្រាប់ផលិតអេតាណុលនិងផលិតក្រដាសទៀតផង៕
ង្វៀនកុងថាញ់ -​ ថាញ់តឹន - ឌិញហ្វេ - ទ្រុងគៀន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ