Thứ 2, 21/08/2017, 11:36 GMT+7
ឃុំ វីតឹន កាត់បន្ថយភាពក្រីក្រដោយទម្រង់រូបភាព ផលិតកម្មមានប្រសិទ្ធភាពជាច្រើន
13:55, 13/09/2016
ដោយមានឧត្តមភាពអំពីអាកាសធាតុ ស្រទាប់ដីដាំដុះ ប៉ុន្មានឆ្នាំកន្លងទៅ ឃុំ វីតឹន ទីក្រុង វីថាញ់ខេត្ត ហូវយ៉ាង បានយ៉ាងសកម្មក្នុងការជួយឧបត្ថម្ភប្រជាជនបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រឆ្លងតាមរយៈបណ្តាទម្រង់រូបភាពដាំដំណាំនិងចិញ្ចឹមសត្វមានប្រសិទ្ធភាព។
ទម្រង់រូបភាពដាំដើមឈើហូបផ្លែរបស់គ្រួសារលោក ង្វៀនវ៉ាន់ខា នៅឃុំ វីតឹន ផ្តល់ចំណូលជាង ៣០០ លានដុងក្នុងមួយឆ្នាំ

ដោយបានការណែនាំបច្ចេកទេសពីសំណាក់មជ្ឈមណ្ឌលជម្រុញកសិ - នេសាទកម្មខេត្ត គ្រួសារប្រជាជនជាច្រើននៅក្នុងឃុំបានវិនិយោគទុនចិញ្ចឹមពស់ចាន់ល្មមអន្ទង់ ផ្តល់ចំណូលរាប់សិបលានដុងក្នុងមួយឆ្នាំ។ មានគ្រួសារជាច្រើនហ៊ានដាក់ចិត្តកែលម្អចំការចម្រុះគ្មានប្រសិទ្ធភាពដើម្បីដាំដើមឈើហូបផ្លែនៅលើផ្ទៃដីធំគួបផ្សំនឹងការចិញ្ចឹមជ្រូក មាន់ ត្រីក្ងាន បានផ្តល់ចំណូលពី ២០០ ដល់ ៣០០ លានដុងក្នុងមួយឆ្នាំ។
 
កម្មាភិបាលកសិកម្មឃុំ វីតឹន ផ្តោះប្តូរបទពិសោធន៍ក្នុងការធ្វើសេដ្ឋកិច្ចជាមួយនឹង
លោក ទ្រីវហុងមិញ ជាគ្រួសារមួយក្នុងចំណោមបណ្តាគ្រួសាររួចផុតពីភាពក្រីក្រដោយសារវិនិយោគចិញ្ចឹមអន្ទង់
 
អាស្រ័យបង្វែររចនាសម្ព័ន្ធដំណាំដាំដុះនិងសត្វចិញ្ចឹមសមស្រប បច្ចុប្បន្ននេះ ចំនួនគ្រួសារក្រីក្រក្នុងឃុំបានថយចុះនៅត្រឹម ៣៩៩ គ្រួ។ ឆ្នាំ ២០១៦ ឃុំ វីតឹនខំប្រឹងប្រែងកាត់បន្ថយ ៦០ គ្រួសារក្រីក្រទៀត បើប្រៀបទៅនឹងឆ្នាំ ២០១៥ គឺកាត់បន្ថយបានច្រើនជាងជាទ្វេដង៕
របរធ្វើដំណាប់ត្រឡាចប្រពៃណីបង្កការងារធ្វើអោយគ្រួសារបងប្អូនជនជាតិជាច្រើនក្នុង ឃុំ

លោក ង្វៀនង៉ុកតឹន នៅឃុំ វីតឹន មានចំណូលរាប់សិបលានដុងក្នុងមួយឆ្នាំអាស្រ័យដោយ របរចិញ្ចឹមជ្រូកយកសាច់

ស៊ន់យឺ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ