Thứ 6, 28/07/2017, 11:50 GMT+7
ចិញ្ចឹមត្រីប្រខឿផ្តល់ប្រាក់ចំណូលខ្ពស់
17:15, 17/02/2017
រយ:ពេលថ្មីៗ នេះចលនាចិញ្ចឹមត្រីប្រខឿបែបឧស្សាហកម្មមានការរីកចម្រើនខ្លាំងជាបង្គួរនៅឃុំ តឹនថាញ់ទីក្រុង កាម៉ៅ ខេត្ត កាម៉ៅ។ នាបច្ចុប្បន្នទូទាំងឃុំមានប្រជាជនចំនួន ៥០ ក្រុមគ្រួសារចូលរួមទម្រង់រូបភាពចិញ្ចឹមត្រីប្រខឿបែបឧស្សាហកម្មដោយមានផ្ទៃទឹកសរុបទាំងអស់ជាង ១៨ ហិកតា។
អាស្រ័យដោយងាយចិញ្ចឹម មិនសូវត្រូវឆ្លងរោគរាតត្បាត មានទីផ្សារស្ថិរភាព ហើយអាចឆ្លៀតប្រើប្រាស់ប្រភពទឹកដើម្បីចិញ្ចឹមបង្គានាគ បង្គាបាយជើងស ដូច្នេះហើយ ក្រុមគ្រួសារប្រជាកសិករជាច្រើននៅឃុំ តឹនថាញ់បានបង្វែរទៅចិញ្ចឹមត្រីប្រខឿបែបឧស្សាហកម្ម។ ដោយមានបរិមាណផលតាមការប៉ាន់ប្រមាណ ប្រហែលជា ៣០០ តោន និងតម្លៃលក់ត្រឹមពី ៦០.០០០ ដល់ ៧០.០០០ ដុងក្នុងមួយគីឡូក្រាម ឆ្នាំនេះក្រុមគ្រួសារនីមួយៗ ដែលចិញ្ចឹមត្រីប្រខឿបែបឧស្សាហកម្មក្នុងឃុំទទួលបានប្រាក់ចំណូលជាមធ្យមរាប់រយលាន ដុង។ មិនត្រឹមតែបានផ្តល់ ប្រាក់ចំណូលខ្ពស់ការចិញ្ចឹមត្រីប្រខឿ បែបឧស្សាហកម្មថែមទាំងជួយអោយប្រជាកសិករស្ដារឡើងវិញនូវការផលិតនិងឈានឡើងធ្វើមាន៕
 
លោក ង្វៀនថាញ់ហាជាអ្នកប្រកបមុខរបរចិញ្ចឹមត្រីប្រខឿមុនគេបង្អស់នៅឃុំ តឹនថាញ់
 
ទំហំនៃគ្រាប់ចំណីត្រីត្រូវតែសមស្របនឹងការធំធាត់និងទំហំមាត់នៃត្រី
ប្រខឿដើម្បីជួយឲ្យត្រីអាចស៊ីចំណីប្រកបដោយប្រសិទ្ធភាពបំផុត

ត្រីប្រខឿងាយចិញ្ចឹម មិនសូវត្រូវឆ្លងរោគរាតត្បាតហើយបច្ចុប្បន្ននេះវាមា នទីផ្សារស្ថិរភាព

បច្ចុប្បន្ននេះ ឃុំ តឹនថាញ់ មានប្រជាជនចំនួន ៥០ ក្រុមគ្រួសារចូលរួមទម្រង់រូបភាពចិញ្ចឹមត្រីប្រខឿបែបឧស្សាហកម្មដោយមានផ្ទៃទឹកសរុបទាំងអស់ជាង ១៨ ហិកតា

ហ្វុិញថេអាញ់
ពាក្យបញ្ចូល : ត្រាមតូវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ