Thứ 7, 18/11/2017, 19:5 GMT+7
ចិញ្ចឹមទាព្រៃផ្តល់ចំណូលខ្ពស់
14:28, 13/01/2016
បណ្ដាឆ្នាំថ្មីៗនេះ នៅលើភូមិសាស្រ្តខេត្ត ឡាយចូវ មានគ្រួសារជាច្រើន បណ្ដាក់ទុនចិញ្ចឹមបណ្ដាប្រភេទសត្វព្រៃមានតំលៃសេដ្ឋកិច្ចខ្ពស់ដូចជា៖ កាំប្រមា មាន់ទោរទាព្រៃ មាន់ខ្មៅជាដើម។


គំរូតួយ៉ាងគឺគ្រួសារបង ទ្រឿងទ្រីធិញ នៅភូមិឡាដុង ឃុំ ថែនស៊ីន ស្រុក តាមឌឿង។ រួមជាមួយនឹងការចិញ្ចឹមដោយ ផ្សាំងនិងភ្ញាស់ស៊ុតទាព្រៃ បងនៅទាំងមានបច្ចេកទេសចិញ្ចឹមនិងភ្ញាស់ដោយជោគជ័យនូវស៊ុតបក្សីពិសេស ប្រចាំតំបន់ច្រើនប្រភេទដូចជា៖ មាន់ខ្មៅជើងម្រាមប្រាំ ទាកាប៉ាខ្មៅ មាន់ព្រៃ មាន់ទោរ កន្ធាយក្ងានព្រៃ...។ អាស្រ័យដូច្នេះ ក្នុងមួយឆ្នាំៗ គ្រួសារបង ធិញ ចំណូលបានពី ៥០០ - ៦០០ លានដុង។ 

បង ទ្រឿងទ្រីធិញ ត្រួតពិនិត្យគុណភាពស៊ុតក្នុងឡភ្ញាស់ស៊ុត

បង ធិញ បានអោយដឹងថា៖  ទា ព្រៃមានលក្ខណៈខុសពីទាស្រុកគឺវាមានទម្ងន់ត្រឹម តែមួយគីឡូក្រាមប៉ុណ្ណោះ រាល់ថ្ងៃពួកវាហើរទៅរកចំណីដល់ព្រលប់ ហើរត្រឡប់មកវិញ។ បច្ចុប្បន្ន កសិដ្ឋានរបស់បងភ្ញាស់ចេញកូនពូជតែមិនទាន់ឆ្លើយ តបគ្រប់គ្រាន់នឹងតំរូវការរបស់ទីផ្សារ។

បង ទ្រឿងទ្រីធិញ ផ្តោះប្តូរបទពិសធន៍ចិញ្ចឹមព្រលែងទាព្រៃជាមួយអតិថិជន

បងកំពុងមានផែនការបើកទូលាយបណ្ដាក់ទុនទៅក្នុងកសិដ្ឋាន ពូជជាពិសេសគឺផ្គត់ផ្គង់ពូជបក្សីពិសេសប្រចាំតំបន់និងឧទ្ទេសនាមចេញទៅទីផ្សារនូវម៉ាស៊ីនភ្ញាស់ស៊ុតដែលដំឡើងដោយខ្លួនបងផ្ទាល់ដែលមានតំលៃលក់គ្រាន់តែស្មើនឹងពាក់ កណ្តាលបើប្រៀបទៅនឹង បណ្តាប្រភេទម៉ាស៊ីនភ្ញាស់ស៊ុតប្រភេទដូចគ្នានៅលើភូមិសាស្រ្តខេត្ត ឡាយចូវ នាពេលបច្ចុប្បន្ន៕
ស្រះចិញ្ចឹមទាព្រៃក្នុងកសិដ្ឋានផ្ទះបង ទ្រឿងទ្រីធិញ

ង្វៀនកុងហាយ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ