Thứ 5, 27/07/2017, 11:47 GMT+7
ដាហ្វាយ ធ្វើមានពីដើមធូរេន
10:10, 24/05/2017
ស្រុក ដាហ្វាយ (ខេត្ត ឡឹមដុង) បច្ចុប្បន្នមានដំណាំធូរេនជាង ២.០០០ ហិកតា ត្រូវបានដាំប្រមូល ផ្តុំនៅបណ្តាឃុំ៖ ហាឡឹម ភឿក ឡុក ដាព្ល័រ ដាអ្វាយ... ក្នុងនោះ ជិត ៩៤០ ហិកតា កំពុងប្រមូលផល ដោយមានទិន្នផលសម្រេចបាន ៩,៣២៦ តោនក្នុងមួយហិកតា។
ដោយឆ្លៀតប្រើប្រាស់អស់នូវឧត្តមភាពពីដីធ្លីនិងអាកាសធាតុស្រុកបានធ្វើប្លង់មេហើយលើកទឹកចិត្តប្រជាកសិករអោយដាំបណ្តា ប្រភេទធូរេនផ្សាំគុណភាពខ្ពស់ដូចជា៖ សាច់ទុំលឿងគ្រាប់តូច Ri6 ជីនហ្វា...។
 
ដាហ្វាយ បច្ចុប្បន្នមានដំណាំធូរេនជិត ៩៤០ ហិកតាកំពុងប្រមូលផល

អាស្រ័យដូច្នោះ បរិមាណផលធូរេនឆ្នាំ ២០១៦ របស់ស្រុកសម្រេចបានជាង ៨.៧៥៧ តោន។ មានគ្រួសារជាច្រើនដាំធូរេនបានចំណូលពី ៥០០ លានដល់ ២ ពាន់លានដុង/ឆ្នាំ។
 
ធូរេនគឺជាប្រភេទផ្លែឈើនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់អោយបងប្អូនជនជាតិនៅសុក្រ ដាហ្វាយ
 
ផ្ដើមពីប្រសិទ្ធភាពសេដ្ឋកិច្ចដែលដើមធូរេននាំមក ស្រុក ដាហ្វាយ បានចុះបញ្ជីពាណិជ្ជសញ្ញា "ធូរេន ដាហ្វាយ" បញ្ជាក់ "ទីតាំង" នៅលើទីផ្សារ៕
កែច្នៃធូរេននៅកសិដ្ឋានធូរេន មិញហ្វាងខូយភូមិ ភឿកទុង្រ ឃុំ ភឿកឡុក

ផាមខា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ