Chủ nhật, 18/11/2018, 13:4 GMT+7
ដាំបន្លែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់
14:06, 10/01/2018
បច្ចុប្បន្ននេះ គ្រួសារជាច្រើននៅឃុំ មីធន់ ស្រុក ហនដឹត ខេត្ត គៀងយ៉ាង បានដាំបន្លែឆ្លាស់រដូវនៅលើដីស្រែ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
ដើម្បីកំហិតនូវមហន្តរាយដែលបង្កឡើងដោយគ្រោះ​រាំង​ស្ងួតនិងជ្រាបជាតិប្រៃ ឃុំបានលើកទឹកចិត្ត​បង​ប្អូន​ជនរួមជាតិបង្វែរពីដាំដំណាំស្រូវមកដាំខ្ទឹម កាឆាយ បន្លែហូបស្លឹក គូគីវ ត្រាវ ឪឡឹក ម្ទេស។ល។
 
ឃុំ មីធន់ ឆ្ពោះទៅដល់ការរៀបចំប្លង់គោលនៅតំបន់ផលិតបន្លែប្រមូលផ្តុំ

រភេទ​ដំណាំ​ទាំងនេះដុះលូតលាស់យ៉ាងល្អបង្គួរ ផ្តល់ទិន្នផលខ្ពស់ បានជួយអោយ​គ្រួសារបងប្អូនជនជាតិ​ជាច្រើន​មាន​ប្រាក់ចំណូលស្ថិរភាព។ 

កំហិតនូវការខាតបង់ដោយគ្រោះរាំងស្ងួត ជ្រាបជាតិប្រៃ បងប្អូនជនជាតិបានបង្វែរពីដាំដំណាំស្រូវមកដាំបន្លែវិញ
 
ជាគំរូដូចជាគ្រួសារលោក ឡេថាញ់ហ៊ុង គ្រួសារលោក ង្វៀនជីតឹម... ចំណេញបានរាប់រយលានដុងក្នុងមួយរដូវ។
ខ្ទឹមនាំមកនូវប្រភពចំណូលស្ថិរភាពដល់គ្រួសារបងប្អូនជនជាតិជាច្រើននៅឃុំ មីធន់

បង្វែរទម្រង់រូបភាពពីដាំស្រូវមកដាំឆ្លាស់រដូវនឹងបន្លែនៅ មីធន់ ជាទិសដៅដ៏ត្រឹមត្រូវ ជួយអោយបងប្អូនជនជាតិមានប្រាក់ចំណូលស្ថិរភាព ហើយសម្រាលបានសម្ពាធ “ទប់ទល់និងធន់” បាននឹងគ្រោះរាំងស្ងួត ជ្រាបជាតិប្រៃដូចបច្ចុប្បន្ននេះ៕

អត្ថបទនិងរូបថត៖ ឡេសែន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ