Thứ 3, 26/09/2017, 10:36 GMT+7
ដាំបន្លែស្រស់ជាមុខរបរដ៏ទាក់ទាញសម្រាប់បងប្អូនជនជាតិ
11:08, 07/07/2016
ដោយយល់ឃើញថាតម្រូវការប្រើប្រាស់បន្លែស្រស់លើភូមិ សាស្ត្រ គឺមិនតិចទេ ប៉ុន្តែបែរជាមិនសូវមានអ្នកដាំទៅវិញ ម៉្លោះហើយ នាដើមឆ្នាំ​​​​ ២០១៤ មានបងប្អូនជនជាតិ តៃ ជិត ១០​ គ្រួសារនៅភូមិ បានង៉ែ ឃុំ កូលិញ ស្រុកប៉ាកណាំ (ខេត្ត បាក់កាន) បានក្លាហានបណ្ដាក់ទុនទឹកប្រាក់ចំនួន ៨០ លាន ដុង រួមគ្នាបង្កើតកសិដ្ឋានមានទំហំជាង ២១ ហិកតាដើម្បីដាំបន្លែ ចិញ្ចឹមត្រីចិញ្ចឹមសត្វស្រុក បក្សីស្រុកនិងដាំព្រៃ។

ក្នុងក្ដីរំពឹងអោយ កសិដ្ឋានអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព គ្រួសារទាំងនោះបានឧស្សាហ៍ចូល រួមថ្នាក់ហ្វឹកហ្វឺននានាដែលបានរៀបចំឡើងដោយឃុំស្រុកនិងមជ្ឈមណ្ឌលជំរុញកសិ-រុក្ខកម្ម។ នៅគ្រប់ដំណាក់កាលទាំងឡាយតាំងពីការរៀបចំដី សាបព្រោះបណ្ដុះពូជ ថែទាំរហូតដល់ការប្រមូលផលសុទ្ធសឹងត្រូវបានអនុវត្តត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស។ អាស្រ័យដូច្នេះបណ្ដាប្រភេទបន្លែដែលបានដាំនៅទីនេះដូចជា៖ ខូលរ៉ាប៊ី ស្ពៃក្ដោប ផ្កាស្ពៃ ជន្លង់ ននោង សណ្ដែក... រីកលូតលាស់ល្អ។ ក្រោយពេលដកផាត់ចំណាយកំរិតចំណូលជាមធ្យមពីការលក់បន្លែ របស់កសិដ្ឋានសម្រេចបានជាង ៨០ លានដុងក្នុងមួយឆ្នាំ។
ការទស្សនា រៀនសូត្រទម្រង់រូបភាពដាំបន្លែរបស់បងប្អូនជនជាតិ តៃនៅភូមិ បានង៉ែ

ក្រៅពីការដាំបន្លែស្រស់ គ្រួសារទាំងនោះថែមទាំងបានជីកស្រះទំហំ ០,៥ ហិកតា ដើម្បីចិញ្ចឹមត្រី ដាំព្រៃដើម Chukrasia tabularis និងដើម Melia azedarach (ប្រភេទស្ដៅនៅវៀតណាមភាគខាងជើង) លើផ្ទៃដីទំហំ ១៦ ហិកតានិងដំឡូងមី ៣ ហិកតាបង្កការងារធ្វើស្ថិរភាពជាប្រចាំអោយពលករចំនួន ១៤ នាក់ដោយកំរិតចំណូលខ្ទង់ ២ លានដុងក្នុងមួយខែ៕
 
ដំឡូងបារាំងជាប្រភេទដំណាំនាំមកនូវចំណូលស្ថិរភាពអោយបងប្អូនជនជាតិ
 
គ្រប់ដំណាក់កាលទាំងឡាយតាំងពីការរៀបចំដី សាបព្រោះបណ្ដុះពូជ ការថែទាំរហូតដល់ការប្រមូលផលសុទ្ធសឹងត្រូវបានអនុវត្តត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស
 
បន្លែដែលបានដាំនៅកសិដ្ឋានត្រូវបានដាក់តាំងលក់នៅផ្សារនានាលើភូមិសាស្ត

ឌឹកហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ