Thứ 7, 17/11/2018, 1:14 GMT+7
ដាំឪឡឹកនៅលើដីស្រែផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់
15:05, 04/09/2018
ពេលថ្មីៗ នេះ បងប្អូនមាមីងកសិករនៅតំបន់វាលទំនាបទន្លេ គឺវឡុង បានម្ចាស់ការពង្រីកទូលាយផ្ទៃដីដាំឪឡឹកនៅលើដីស្រែជាមួយរូបភាពដំណាំឪឡឹកមួយរដូវ - ដំណាំស្រូវពីររដូវ។
នៅខេត្ត សុកត្រាំង បងប្អូនមាមីងបាននាំយកដំណាំទៅដាំនៅវាលស្រែជិត ១.៧០០ ហិកតាដោយឡែកផ្ទៃដីដែលដាំឪឡឹកគឺជិត ១.០០០ ហិកតា។ 
ក្នុងរដូវប្រាំងឆ្នាំ ២០១៨ បងប្អូនមាមីងកសិករនៅវាលទំនាបទន្លេគឺវឡុង បានពងី្រកទូលាយផ្ទៃដីដាំឪឡឹកនៅលើដីស្រែ បង្កបន្ថែមប្រភពចំណូល

នៅខេត្ត ដុងថាប ផ្ទៃដីដាំឪឡឹកនៅលើដីស្រែបច្ចុប្បន្នសម្រេចបានជាង ៥០០ ហិកតា ដែលប្រមូលផ្តុំនៅបណ្តាស្រុកដូចជា៖ ថាបមឿយ ឡឹបវ៉និង តាមណុង។ 
ប្រមូលផលឪឡឹកលើដីស្រែនៅឃុំ ឡុងហ្វាប៊េ ឃុំ ភឿកឡឹប ស្រុក តឹនភឿក
(ខេត្ត ទៀនយ៉ាង)

បណ្តាពូជឪឡឹកត្រូវបានជ្រើសរើសយកមកដាំជាទូទៅ​គឺ៖ ហាក់មីញ៉ឹន ទៀវហាក់ឡុង ថាញ់ឡុង និង អាន​ទៀម ៩៤ អានទៀម ៩៥ ...។
ទម្រង់រូបភាពដាំឪឡឹកនៅលើដីស្រែនាំមកជូនបងប្អូនមាមីងកសិករនូវប្រភព
ចំណូលខ្ពស់ជាងជាច្រើនដងបើធៀបទៅនឹងការដាំដំណាំស្រូវតែមួយមុខ

អាស្រ័យដោយអាកាសធាតុអំណោយផល ទិន្នផលឪឡឹកខ្ពស់សម្រេចបានជាង ៣០ តោនក្នុងមួយហិកតា។ ជាមួយតម្លៃលក់ពី ៩.០០០ - ១០.០០០ ដុងក្នុងមួយគីឡូក្រាម បន្ទាប់ពីដកផាត់សោហ៊ុយហើយ បងប្អូនមាមីងមានចំណូលប្រមាណ ១៥០ លានដុងក្នុងមួយហិកតា ខ្ពស់ជាងជាច្រើនដងបើធៀបទៅនឹងការដាំស្រូវតែមួយមុខ។
បងប្អូនមាមីងកសិករបែងចែកប្រភេទឪឡឹកលក់នៅនឹងស្រែតែម្ដង

ការដាំឪឡឹកនៅលើដីស្រែធ្វើអោយដីស្រែបានកែលម្អផង ជួយឲ្យបងប្អូនមាមីងបង្កើនចំណូលហើយលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រផង៕ 
វ៉ាន់ទ្រី - ទ្រុងហៀវ - មិញទ្រី - ញឺប៉ិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ