Thứ 6, 28/07/2017, 11:56 GMT+7
ដំណោះស្រាយមួយចំនួនក្នុងការធ្វើប្រព្រឹត្តិកម្មលើដំណាំស្រូវ “ពុល” ជាតិប្រៃ
08:12, 20/05/2016
ត្រូវពិនិត្យមើលកំរិតប្រៃនៃវាលស្រែមុនពេលចុះពូជ

* រោគសញ្ញារបស់ស្រូវ "ពុល"ជាតិប្រៃ៖
- រោគសញ្ញាដោយផ្ទាល់៖ ដើមស្រូវបឺតទឹកប្រៃរួចបញ្ចេញនៅចុងស្លឹក ហើយបន្សល់នូវជាតិពុល Na+ (អំបិល) ក្រោមឥទ្ធិពលនៃ កម្តៅព្រះអាទិត្យនឹងធ្វើអោយស្លឹកស្រូវត្រូវឆេះចាប់ពីចុងស្លឹកចុះមក។

- រោគសញ្ញាដោយប្រយោល៖ Na+ (អំបិល) នៅក្នុងដីនិងទឹកនឹងធ្វើអោយឫសស្រូវមិនបឺតទឹកបានបណ្តាលអោយមិនបឺតបានសារធាតុចិញ្ចឹម អាហ្សូតនិងប៉ូតាស្យូម ដើមស្រូវនឹងខ្វះសារធាតុអាហ្សូតនិងប៉ូតាស្យូម។ នៅដំណាក់កាលចេញកួរ គ្រាប់ស្រូវស្កកដោយសារពុំរោយលំអងបានគឺជារោគសញ្ញាដើមស្រូវ "ពុល" ជាតិប្រៃ។

ត្រូវឧស្សាហ៍ទៅមើលស្រែ មិនទុកអោយដីស្រែរីងស្ងួតប្រេះក្រហែង

* វិធានការការពារទប់ស្កាត់ការ "ពុល" ជាតិប្រៃ៖
- ឧស្សាហ៍ទៅមើលស្រែ ពង្រឹងទំនប់រាំងខ្ទប់ទឹកប្រៃ។ មិនទុកអោយស្រែរីងគោកត្រូវប្រេះក្រហែងទឹកប្រៃនឹងជ្រាបចូលតាមប្រឡោះបែកក្រហែងនោះដើម្បីចូលស្រែ។

- មុនពេលចុះពូជគប្បីពិនិត្យមើលកំរិតប្រៃក្នុងដី។ ជីករណ្តៅ ដំណោះស្រាយមួយចំនួនក្នុងការធ្វើប្រព្រឹត្តិកម្មមួយឬពីរបីរណ្ដៅក្នុងវាលស្រែស្រូវមុនពេលចុះពូជបន្ទាប់ពីបង្ហូតទឹកចេញអស់ពីស្រែ ដង ទឹកចេញអស់ពីរណ្តៅទុកអោយទឹកក្នុងដីបញ្ចេញបន្តិចម្ដងៗចូលរណ ្តៅរួចប្រើឧបករណ៍វាស់ដើម្បីកំណត់កំរិតប្រៃ។ ប្រសិនបើកំរិតប្រៃស្ថិតនៅកំរិតពី ១ ទៅ ២‰ គឺគប្បីកុំអាលចុះពូជ។

- ប្រសិនបើដីប្រៃមិនមានជាតិជូរគឺដាក់ Ca (SO4) 2។ នៅតំបន់វាលទំនាបទន្លេ គឺវឡុង តាមធម្មតាគឺការជ្រាបប្រៃតែងភ្ជាប់តាមជាតិជូរ ដូច្នេះហើយល្អបំផុតគឺដាក់កំបោររង្វាល់ពី ៣០ ទៅ ៥០គីឡូក្រាម ក្នុង ១.០០០ ម៉ែត្រការ៉េ។ ពេលធ្វើដីដាក់កំបោរនាំទឹកចូលស្រែដើម្បីអោយកំបោររលាយបន្សាបជាតិប្រៃចេញ បន្ទាប់មកបង្ហូតទឹកចេញ។ វាស់កំរិតប្រៃប្រសិនបើកំរិតប្រៃក្រោម ១ ‰ គឺសុវត្ថិភាពដល់ ការសាបព្រោះ។
នៅដំណាក់កាលចេញកួរ គ្រាប់ ស្រូវត្រូវស្កកដោយសារពុំរោយលំអងបានគឺជារោគសញ្ញានៃដើមស្រូវ "ពុល" ជាតិប្រៃ
 
- ការពារទប់ស្កាត់ "ពុល" ជាតិប្រៃត្រូវបានអនុវត្ត តាំងពីដើមរដូវកាលម៉្លោះ ពីព្រោះនៅដំណាក់កាលសន្ទូងដើមស្រូវប្រតិកម្ម ខ្លាំងចំពោះកំរិតប្រៃ។ នៅក្នុងដំណាក់កាលស្រូវបែកដង្ហើមចេញកួរប្រសិន បើត្រូវ "ពុល" ជាតិប្រៃនឹងប៉ះពាល់ដល់ទិន្នផលនិងគុណភាពគ្រាប់ស្រូវ។ វិធានការបន្សាបជាតិប្រៃ អោយដំណាំស្រូវក្នុងដំណាក់កាលនេះគឺតាមដានជំនោរទឹកជន់ដើម្បីនាំទឹកសាបចូលសង្រ្គោះស្រូវ៕

ហ្វិញសុឺ - យ្វីឃឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ