Thứ 2, 21/08/2017, 11:37 GMT+7
បង្ការជំងឺងាប់ឆាប់និងងាប់យឺតអោយដើមម្រេច
14:36, 12/01/2017
ជំងឺងាប់ឆាប់និងងាប់យឺតនៅដើមម្រេចបណ្ដាលអោយទិន្នផលនិងប្រសិទ្ធ ភាពសេដ្ឋកិច្ចថយចុះ។ ដើម្បីកំហិតនូវការខូចខាតទាំងឡាយដែលបង្កឡើងដោយជំងឺងាប់ឆាប់និងងាប់យឺត បងប្អូនត្រូវយកចិត្តទុកដាក់ដល់វិធានការបង្ការជំងឺអោយដើមម្រេច ។
*ការជ្រើសរើសពូជម្រេច៖
ជ្រើសរើសពូជម្រេចណាដែលផ្តល់ទិន្នផលខ្ពស់ មិនសូវឆ្លងជំងឺដូចជាពូជម្រេចទ្រុងស្លឹកធំម្រេចទ្រុងស្លឹកល្មមនិងម្រេច សែស្លឹកធំ។ គ្រាន់តែប្រើកំណាត់ដើមពូជមាំមួនពីដើមរបស់វានិងប្រភពដីមិនមានជំងឺ ។
 
ស្រោចជីសុវត្ថិភាពដើម្បីបំប៉នជីវជាតិអោយដី ជួយអោយដើមម្រេចមាំមួននិងមិនត្រូវកើតជំងឺ

* វិធីសាស្រ្តដាំដុះ៖
- ដីដាំម្រេចត្រូវការបង្ហួតទឹកល្អក្នុងអំឡុងពេលរដូវភ្លៀង។ ជីកប្រព័ន្ធចង្អូរបង្ហួតទឹកមានរាងជាក្រឡាចត្រង្គ មានជម្រៅ ពី ៤០ សង់ទីម៉ែត្រដល់ ៥០ សង់ទីម៉ែត្រ (៣ ជួរទទឹងជីក ១ ចង្អូរ ៣ ជួរបណ្តោយជីក ១ ចង្អូរ) បើដីមានកំរិតចំណោតខ្លាំងគឺជីកតាមរាងឆ្អឹងត្រី ជីកចង្អូរមេបង្ហួតទឹកមានជម្រៅ ៥០ សង់ទីម៉ែត្រ ជុំវិញចំការ ។
 
ឧស្សាហ៍ពិនិត្យមើលចំការម្រេចដើម្បីរកឃើញជំងឺបានឆាប់
និងមានវិធានការ
ដោះស្រាយអោយបានទាន់ពេល

- ម្រេចដែលដាំសារឡើងវិញនៅលើដីចំការដែលមានជំងឺងាប់ឆាប់និងងាប់យឺតត្រូវ ធ្វើប្រព្រឹត្តិកម្មដីដោយកំបោរម្សៅនិងថ្នាំការពាររុក្ខជាតិកំចាត់ប៉ារ៉ាសិត។ មុនពេលដាំ ត្រូវដាក់ផលិតផលជីវសាស្រ្ត Trichoderma ដើម្បីកាត់បន្ថយប្រភពផ្សិតជំងឺក្នុងដី។

- ដាំជន្លង់ឈើស្រស់៖
+ ដាំដើមកន្ធុំថេត (សំបួរ) ដើមគរ ដើមដង្ហិតជាដើមជំនួសអោយបង្គោលបេតុងឬបង្គោលអំពីឈើ ។

ជ្រើសរើសពូជម្រេចមានទិន្នផលខ្ពស់និងមិនសូវឆ្លងមេរោគ
 
- ដាក់ជី៖
 
+ ដាក់ជី NPK ដោយតុល្យភាពផ្តោតសំខាន់គឺដាក់ជីសរីរាង្គ ផ្អាប់រុក្ខជាតិរួចដាក់ទៅនឹងគល់ម្រេចដើម្បីបំពេញ បន្ថែមសារធាតុសរីរាង្គអោយដី។
 
- សម្អាតចំការម្រេច៖
 
+ ឧស្សាហ៍ពិនិត្យចំការដើម្បីរកឃើញជំងឺបានឆាប់ ប្រមូលដើមណាដែលកើតជំងឺដើម្បីកំទេចចោល ។
 
+ បន្ទាប់ពីប្រមូលផល ចាំបាច់ត្រូវសម្អាតចំការ សម្លាប់មេរោគលើផ្ទៃនិងបង្កើនកំរិត pH របស់ដីដោយកំបោរស។
- ប្រើផលិតផលជីវសាស្រ្តនិងថ្នាំការពាររុក្ខជាតិសុវត្ថិភាពតាមរង្វាល់ដែលបានណែនាំរបស់អ្នកផលិត។

(អានលំអិតនៅលើទំព័រវ៉ែបសាយត៍http://khmer.dantocmiennui.vn)
ង្វៀនថេបេន - រូបថត៖ សន់ទៀន - ទ្រុងគៀន - ហ៊ឺវក្វៀត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ